លោកវរសេនីយ៍ឯក ផាត់​ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងលោកសំ ដារ៉ា ប្រធានប៉ុស្តីច្រវ៉ាក់កំពុងកាក់កបប្រមូលលុយពីរអាជីវករ រកសុីដឹកផ្លែឈឺ និងបន្លែ របៀបពុករលួយ

ចេញផ្សាយថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមតៈ 017778289=0882476167

ខេត្តបាត់ដំបង ÷ នៅថ្ងៃទី២១,ខែកក្កដា,ឆ្នាំ២០២២ស្រុកកំរៀង
នៅពេលថ្មីៗនេះមហាជនក៍ដូចជាអាជីវកររកសុីដឹកទំនិញតាមច្រកទ្វាអន្តរជាតិដូង បានផ្ទុះការរិះគុនយ៉ាងខ្លាំង បាននិយាយតៗគ្នាថាលោកវរសេនីយ៍ឯក ផាត់​ វីរៈ និងលោកវរសេនីយ៍ឯក សំ ដារ៉ា(ដែលគេបានដាក់នាមអោយថាបុរសផ្ការីកគ្រប់រដូវនោះ)នៅពេលនេះកំពុងតែគ្រប់ទឹកនឹងលុយរបស់អាជីវករដឹកទំនិញចេញពីប្រទេសថៃដោយក្នុងមួយឡានៗត្រូវបង់លុយចាប់ពី៥០០បាតឡើងទៅ។

នេះបេីតាមការអោយដឹងពីអាជីវកររកស៊ីនៅច្រកទ្វាអន្តរជាតិដូង(បានឡែម) ថាមន្រ្តីអន្រ្តោប្រវេសច្រកទ្វារអន្តរជាតិដូងត្រង់ចំណុចច្រវ៉ាក់គៀបយកលុយពីពួកគាត់យ៉ាងសារហាវណាស់ ដោយយកលុយពីពួកគាត់ចាប់ពី៥០០០០រៀល នឹងប្រាក់ថៃ៥០០បាត ដោយមិនមានក្រដាស់បង់ពន្ធបញ្ជាក់ថាលុយអ្វីនោះទេ ? ហេីយពួកគាត់ថាទំនិញពួកគាត់ស្របច្បាប់សោះហេតុអ្វីក៏បានជាមន្រ្តីអន្រ្តោប្រវេសន៍យកលុយពីពួកគាត់?មហាជនមានការងើយឆ្ងល់ថាតេីលុយដែលយកក្រៅច្បាប់ដូច្នេះយកទៅណា?តើថ្នាក់លេីលោកបានដឹងដែលឬទេ?រឺក៏ជាបញ្ជារបស់ថ្នាក់លើកំណត់អោយយកចឹង?

ក្រុមអាជីវករសូមសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងគួរចាត់មន្រ្តីបើកការសុីបអង្កេតលើករណីខាងលើនេះផងទានជាសវាងមានមន្រ្តីថ្នាក់ក្រោមប្រព្រឹត្តអំពើពុករលួយ៕