តាមបទបញ្ជាដ៏មុើងម៉ាត់លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមបក្សពួក ជនសង្ស័យប្រុស.ស្រីចំនួន ៩នាក់ ស្រី ២នាក់ ពីបទលួច (លួចម៉ូតូ )ដែលបានប្រព្រឹត្តនៅភូមិមិត្តភាព

ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យពន្លឺខ្មែរអមតៈ 017778289=0882476167

បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ÷ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងដោយផ្ទាល់ ពេលបានទទួលបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ មនុស្សប្រុស អាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន។

ជនសង្ស័យខាងលើត្រូវបាននគរបាលក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់៕