មិនហ៊ានប្រឈមមុខទេដឹងយកឡេះថាឈឺខណៈតុលាការកោះហៅ លោក សោម សមសក្កិ ឲ្យចូលខ្លួនបំភ្លឺចំនួនពីរលើក បែរជាគេចវេស.!!!

ចេញផ្សាយថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប៖ បុក្គលគឺជាអ្នកក្លាហានឈ្មោះ សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនបង្ក ក្នុងរឿងប៉ុនប៉ងមនុស្សឃាត ត្រូវបានធ្លាក់ខ្លួនឈឺហើយ មិនអាចជួបផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានបានឡើយ។

កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ខណ: ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គ បានព្យាយាមខលទូរសព្ទ័ទៅសុំជួបដើម្បីធ្វើបទសម្ភាសន៍ ជុំវិញបណ្តឹងក្នុងបទចោទប៉ុនប៉ងមនុស្សឃាត ដែលលោក សោម សមសក្តិ ជាតួរអង្គក្នុងរឿងនេះ លោក ឆ្លើយយ៉ាងខ្លីថា ឈឺហើយបង សុំមិនបំភ្លឺទេ ទុកអោយតុលាកាចាត់ការតាមនីតិវិធីចុះ រួចក៏បិទទូរស័ព្ទទៅ។

ការដែលលោក សោម សមសក្តិ ឆ្លើយថា ឈឺហើយយ៉ាងខ្លីបែបនេះ គេមិនដឹងថា គាត់ធ្លាក់ខ្លួនឈឺព្រោះតែភ័យខ្លាចគេចមិនផុតសំណាញ់ច្បាប់ ឬយ៉ាងណានោះទេ។

ទោះជាលោកឆ្លើយយ៉ាងនេះក្តី ក្រុមអ្នកព័ត៌មាន រាប់សិបស្ថាប័ន នៅតែរងចាំធ្វើបទសម្ភាសន៍​ រាល់ពេលលោក សោម សមសក្តិ ជាពីជំងឺឡើងវិញ។

ប៉ុន្តែកាលចូលទៅឆ្លើយបំភ្លឺនៅស្នងការប៉ូលិស គេឃើញបុគ្គល សោម សមសក្តិ អមដោយសេនាឆ្វេងស្តាំដង្ហែរក្បួនរថយន្តសេរីទំនើប៤ទៅ៥គ្រឿង បង្ហាញភ្នែកមហាជនអោយដឹងថា ខ្លួនពិតជាខ្លាំង។

ពេលតុលាការកោះហៅ អ្នកសារព័ត៌មាន រងចាំធ្វើបទសម្ភាសន៍ បែជាគេចវេស ពន្យាពេលម្តងហើយម្តងទៀត លុះពេលសារព័ត៌មានចុះផ្សាយ ថាផ្សាយតែម្ខាងមិនសួរទាំងសងខាង។ ដល់ពេលសាព័ត៌មានរាប់សិបស្ថាប័នសុំជួបសម្ភាសន៍ផ្ទាល់ឆ្លើយថាឈឺ។ ចុះឯណាទៅភាពក្លាហាន សេនា ឆ្វេងស្តាំ មេចមិនហែរហមក្បួនឡានទំនើបដឹកគ្នាមកអោយអ្នកព័ត៌មានសម្ភាសន៍.ម្តេចទៅណាអស់ចឹង។

ប្រសិនបើច្បាប់រកឃើញថា នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប រូបនេះប្រព្រឹត្តអំពើប៉ុនប៉ងមនុស្សឃាត ដូចក្នុងបណ្តឹងមែននោះ គេមិនដឹងថារដ្ឋបាលខេត្តទេសចរណ៍សៀមរាបអង្គរ រក្សាទុកបុគ្គលនេះទៀត ឬត្រូវផ្លាស់ប្តូរឡើុយ។

សូមបញ្ជាក់ថា លោក សោម សមសក្តិ នាយកទីចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕