
ម្ចាស់ដី៖ លី អ៊ុំអេង ស្គាល់ដីខ្លួនឯងច្បាស់ហើយនៅដើរប្តឹងគេនោះ.!មាសសុទ្ធមិនខ្លាចភ្លើងនោះឡើយ
ចេញផ្សាយថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប៖ ម្ចាស់ដីស្របច្បាប់ បានឆ្លើយ តបទៅលោកស្រីលី អ៊ុំអេង ដោយភ្ជាប់ពាក្យថា ជំទាវបានស្គាល់ដីខ្លួនឯងច្បាស់ហើយនៅ មុននឹងដើរប្តឹងគេនោះ។
.ម្ចាស់ដីខាងលើ បានហៅ ជំទាវបណ្ឌិត ឧក ញ៉ាលី អ៊ុំអេង ថាជាចោរដើរលួចដីគេ ដោយរូបគាត់អះអាងថាមិនទាន់ស្គាល់ដីខ្លួនឯងច្បាស់ផង ដើរប្តឹងគេ ខ្ញុំមិនខ្លាច (ចោរ)ប្តឹងនោះឡើយ។
.ការលើកឡើងរបស់ម្ចាស់ដីបែបនេះគឺក្រោយពេលរូបគាត់ទទួលព័ត៌មានថា ជំទាវលី អ៊ុំអេង ប្តឹងពួកគាត់ រួមទាំងអ្នកកាសែតពីររូបទៀតទៅតុលាការ។
.បណ្តឹងចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានខ្លឹម សារថា នាងខ្ញុំលី អ៊ុំអេង ប្តឹងឈ្មោះផាត់ សុជឿន ភេទស្រី.ឈ្មោះសុខ សុភា ភេទស្រី តំណាងក្រុមហ៊ុនរ៉ៃន័រ ម៉ារ៉ាវ៉ូលនី និងឈ្មោះសឿនសែត ជាចាងហ្វាងកាសែតសៀមរាបថ្ងៃនេះ(សៀមរាបធូដេ)ពីបទ.ធ្វើអោយខូច ខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា មានស្ថានទម្ងន់ ទោស។ ឯបណ្តឹងមួយទៀត ប្តឹងពួកគាត់ទាំង ពីរដដែល រួមទាំងអ្នកកាសែត(ថ្មីៗប៉ុស្តិ៍) ម្នាក់ឈ្មោះរី រិន ពីបទ បរិហាកេរ្តិ៍ និងជេរប្រមាថជាសាធារណ:។
.អ្នកស្រីសុខ សុភា បានអោយដឹងថា រូបគាត់ពិតជាម្ចាស់ដីទំហ៊ំ១៣,៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ដោយស្របច្បាប់ពិតប្រាកដ។កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ រូបគាត់បានទៅភ្ជួរដីក្នុងភូមិ ឃុំខាងលើ ហើយក៍ត្រូវបុគ្គលលី អ៊ុំអេង ប្តឹងអាជ្ញាធរអោយហាមឃាត់ ដោយចោទថាជាដីរបស់ខ្លួន។ លើសពីនោះបុគ្គលរូបនេះ បានដើរប្តឹងចោទគេពាសវាលពាសកាល ទាំងមិនស្គាល់ដីខ្លួនឯងច្បាស់។
.ចំណែកអ្នកស្រីផាត់ សុជឿន ក៍បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលលី អ៊ុំអេង កំពុងឆ្គួតវង្វេងស្មារតីហើយ ដើរប្តឹងគេ សួរថាស្គាល់ដីខ្លួនឯងច្បាស់ឬនៅ?បើហ៊ានប្តឹងហើយ ត្រូវហ៊ានចូលខ្លួនទៅឆ្លើយបំភ្លីនៅតុលាការផង។ អ្នកស្រីបន្ថែមថា អ្នកដើររំលោភបំពានដីរបស់គេ គឺជាចោរ ខ្ញុំមិនខ្លាចចោរប្តឹងនោះទេ.! តាមពិត បុគ្គលលី អ៊ុំអេង គឺជាជនអវិជ្ជា វង្វេងស្មារតី ស្រែកក្តែងថា ដីរបស់ខ្លួននៅភូមិរវៀងតាទុំ បែជាមកយកដីគេនៅភូមិស្រះខ្វាវ។
.អ្នកស្រីផាត់ សុជឿន បញ្ជាក់ថា ថ្ងៃសុក្រខាងមុខ នេះពួកគាត់ទាំងពីរនាក់រងចាំនៅសាលាស្រុកបន្ទាយ ស្រី បើបុគ្គលលី អ៊ុំអេង ពិតជាម្ចាស់ដីត្រូវចូលខ្លួនទៅតតាំងគ្នា។ ប៉ុន្តែបើមិនហ៊ានចូលទៅទេ លី អ៊ុំអេង គឺ ជាចោរដើរលួចដីគេ យ៉ាងពិតប្រាកដ។
.សូមបញ្ជាក់ជូនថា ជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ធ្លាប់បានសមត្ថកិច្ចចាប់វាយខ្នោះយកទៅវាស់កំពស់ម្តងរួចមកហើយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែចេញសែកអត់លុយ(សែកស្អុយ)ក្នុងរឿងជំនួញដីធ្លី៕