
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានស្នេីដល់ប្រជាពលរដ្ឋឱ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាទឹកជំនន់ ដែលបន្តហក់ ឡេីងតាម បណ្តាក្រុង-ស្រុកក្នុងខេត្តបន្ទាយមានជ័យ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង២០០គ្រួសារ ចេញផ្សាយថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានស្នេីដល់ប្រជាពលរដ្ឋឱ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាទឹកជំនន់ ដែលបន្តហក់ ឡេីងតាម បណ្តាក្រុង-ស្រុកក្នុងខេត្តបន្ទាយមានជ័យ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង២០០គ្រួសារក្នុងស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ នៅ
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាន មាន ប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនដល់ប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចូលរួមសម្ដែងនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នេះ និង ចូលរួមរំលែកទុក្ខចំពោះគ្រួសារ ដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា បញ្ហាចំពោះមុខនៃគ្រោះទឹកជំនន់ទាមទារឱ្យអាជ្ញាធរ មូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយយ៉ាងណាឱ្យបានល្អ ចំពោះសុវត្ថិភាពរបស់កុមារតូចៗ និងអ្នកមានជំងឺតាមខ្នងផ្ទះជាដេីម ក្នុងករណៅទឹកហក់ឡេីងជាគំហុក។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគឺជាបញ្ហាចំបង ដែលកងកម្លាំងទាំងអស់ត្រូវគិតគូរឱ្យបានម៉ត់ចត់ បំផុត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសំនូមពរដល់ប្រជាកសិករអាស្រ័យផលដំណាំស្រូវ ដែលជួបប្រទះការជន់លិចដំណាំស្រូវរបស់ខ្លួន ដោយត្រូវរាយការណ៍ អំពីការ ផលប៉ះពាល់ និងត្រៀមខ្លួនដេីម្បីទទួលពូជស្រូវស្តារឡេីងវិញ ក្នុងករណីដំណាំស្រូវនោះបានខូចខាតទាំងស្រុង។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរ និងមន្ទីរកសិកម្មខេត្តត្រូវសម្របសម្រួលលេីដំណាំរួមផ្សំរបស់កសិករ ដេីម្បីកាត់បន្ថយការលំបាក របស់បងប្អូនប្រជាកសិករ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថាបេីទោះបីប្រឈមដោយទឹកជំនន់ ប៉ុន្តែមន្ទីរធនធានទឹក និងឧតុនិយម ក៏ត្រូវគិតគូរអំពីការរំដោះទឹក ពីទំនប់ក្នុងភូមិសាស្រ្តនីមួយៗ ដេីម្បីអាចរក្សាប្រភពទឹកសម្រាប់ប្រជាកសិករអាស្រ័យទទួលបានទឹកគ្រប់គ្រាន់ប្រេីប្រាស់ក្រោយទឹកជំនន់ថមថយ។
បេីតាមរបាយការណ៍របស់ខេត្តបន្ទាយមានជ័យ មាន៧ក្រុង-ស្រុក និងប្រជាពលរដ្ឋ៨ពាន់គ្រួសារ បានប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព ខណ:ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទាំង៧ បានប៉ះពាល់ជិត៣ម៉ឺនហិកតា៕