
ហួសចិត្តពេកហើយផ្ទះអ្នកជិខាងកំពុងលិចទឹកជុំនន់បែជាលោក អាត់ សាវ៉ន ត្រូវជាប្តី អ៊ាន ណាវី ហៅយាយវែនតា ដាក់ម៉ាស៊ីនបូមទឹកចេញពីរផ្ទះរបស់គាត់បង្អូចូលផ្ទះអ្នកស្រុកដោយអាងអំណាចជា ចេាញផ្សយថ្ងែសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ការិយាល័និពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ តាមប្រភពពីប្រជាពលរដ្ឋភូមិត្រពាំងទ្រាបានឲ្យដឹងថា មួយគ្រួសារដែលមានឥទ្ធិពលលោក អាត់ សាវ៉ន ដែលត្រូវជាប្តី អ៊ាន ណាវី ហៅយាយវែនតា រស់នៅភូមិត្រពាំងទ្រាឃុំដូនបាស្រុកគាស់ក្រឡខេត្តបាត់ដំបង តែងតែជេប្រមាថមើលងាយអ្នកដ៏ទៃនិងធ្វើសកម្មភាពរំលោភសិទ្ធអ្នកដ៏ទៃទៀតផង។
នៅថ្ងៃសៅរ៍ទី៨ខែតុលាឆ្នាំ២០២២ក្រុមគ្រួសារមួយដែលមានឥទ្ធិពលខាងលើនេះបានយកម៉ាស៊ីនបូមទឹកយកទៅបូមទាំងបំពានចេញពីរផ្ទះរបស់គាត់បង្ហូចេញទៅចូលដីរបស់លោក លី សេង បណ្តាលឲ្យមានការលិចលង់ក្នុងបរិវេនផ្ទះរបស់គាត់ទើបពួកគាត់កើតទុក្ខមិនសុខចិត្តរត់ទៅប្តឹងអាជ្ញាធរតំណាងភូមិត្រពាំងទ្រាលោក ខុន ធន ក៏បានដឹកនាំពលរដ្ឋដែលរងគ្រោះចុះទៅមើលទីតាំងជាក់ស្តែងហើយបានឃើញសកម្មភាពដែលជនរងគ្រោះបានរៀបរាប់ថាគ្រួសារលោក អាត់សាវ៉ន ជាប្តីអ្នកស្រី អ៊ានណាវី ហៅយាយវែនតាជាប្រពន្ធ ពិតជាបានយកម៉ាស៊ីនបូមទឹកបង្ហូចូលដីរបស់គាត់ទាំងបំពានដោយមិនបានប្រាប់គាត់សូម្បីតែមួយម៉ាត់សោះព្រោះផ្ទះរបស់គាត់កំពុងរងគ្រោះដោយទឹកនន់ផងបែជាយាយវែនតាបូមលន្លិចផ្ទះគាត់ថែមទៀត។
អង្គភាពសារពត៌មានក្រោយពីរទទួលបានពត៌មានភ្លាមៗក៏បានធ្វើការទាក់ទងតាមទូរស័ព្ទទៅលោក ចិន សំអន មេឃុំដូនបាជុំវិញករណីខាងលើនេះ លោកបានប្រាប់ឲ្យដឹងថាលោកកំពុងតែរវល់ប្រជាដោយឡែកលោក ញឹក សារ៉ែន បានសើចហាស់ៗៗនិយាយថាលោកកំពុងជំលៀសប្រជាពលរដ្ឋហើយលោកបន្តទៀតថាគ្រាន់តែរឿងបណ្តឹងក៏មកប្តឹងដែរមិនអីទេចាំឲ្យក្រុមការងារចុះមកពិនិត្យមើល ពលរដ្ឋរងចាំមើលមួយម៉ោងបាត់ៗតាំងពីរព្រឹករហូតដល់ល្ងាចមិនឃើញក្រុមការងាររបស់អភិបាលស្រុកគាស់ក្រឡចុះមកទេ។