ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិស្សិតបញ្ចប់កម្មសិក្សា និងនិស្សិតត្រូវទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលបានបញ្ចប់កម្មសិក្សា និងនិស្សិតដែលត្រូវទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ប្រមាណជា ៤០០នាក់ នៅសាលពហុបំណង អគារខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

ពិធីសំណេះសំណាលខាងលើនេះរៀបចំឡើងដោយក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ។

រូបភាព ៖ សាន់ ផានិត