ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យទីតាំងរៀបចំអំណោយស្រូវពូជចែកជូនប្រជាពលរដ្ឋ ចំនួន៥៥២៤គ្រួសារ ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ្ធ 017778289=0882476167

បន្ទាយមានជ័យ ÷ ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យទីតាំងរៀបចំអំណោយស្រូវពូជចែកជូនប្រជាពលរដ្ឋ ចំនួន៥៥២៤គ្រួសារ នៅផ្សារចំការតាដោក ស្រុកមង្គលបូរី ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។