ឯកឧត្តម លី វ៉ាន់ហុង សំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំមហាខ្ញូង​ និងឲ្យចុះឈ្មោះ​ និងពិនិត្យឈ្មោះ​បោះឆ្នោត ឆ្នាំ២០២៣​ ចេញផ្សាយថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

កំពង់ចាម ៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង  និងក្រុមការងារចុះឃុំមហាខ្ញូង នាព្រឹកថ្ងៃទី២២​ ខែតុលា  ឆ្នាំ២០២២ បានចូលរួមកម្ម​វិធី​ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា​ គណបក្សប្រជាជន មូលដ្ឋានឃុំមហាខ្ញូង​ និងបានជូនដំណឹងស្ដី​ពីការចុះឈ្មោះ​ និងពិនិត្យមេីលបញ្ជីឈ្មោះ​បោះ​ឆ្នោតថ្នាក់ជាតិ​ ឆ្នាំ២០២៣​។

ក្នុងឱកាសនេះ ឯកឧត្តម​ ក៏បានក្រេីនរំលឹកដល់សមាជិកសមាជិកបក្សត្រូវពិនិត្យមេីលអត្តសញ្ញាណប័ណ្ណ​ ជៀសវាងពេលបាត់មិនអាចចូលរួមបោះឆ្នោតបាន​ និងអ្នកមានកូនទេីបគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត​ ជៀសវាងការយឺតពេលចុះឈ្មោះមិនបានទាន់ពេលវេលា។

ឯកឧត្តម​ លី​ វ៉ាន់ហុង​ បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ដែលបានចូលរួម សរុបចំនួន៥៥នាក់​ ដោយក្នុងម្នាក់ៗទទួលបានថវិកា​១០,០០០​ រៀល។​ ក្នុងនោះ ឯឯកឧត្តមក៏បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ​ និងមេភូមិ​ សរុបចំនួន​២០០,០០០រៀល។

ឯកឧត្តម​ លី​ វ៉ាន់ហុង​ បានឧបត្ថម្ភថវិកា​ចំនួន​៣,៥៤០,០០០រៀល​ សម្រាប់កម្មវិធីចុះប្រជុំតាមបណ្ដាសាខាបក្សភូមិទាំង៩​ នៅក្នុងមូលដ្ឋានឃុំមហាឃុំខ្ញូង ព្រមទាំងបានឧបត្ថម្ភសមាជិកទទួលមរណភាព​ និងទេីបសម្រាលកូន​ ចំនួន១០នាក់​ សរុបជាថវិកា​១,០០០,០០០រៀល។ ឯកឧត្តម​បានឧបត្ថម្ភ​ ថវិកា​ ១,០០០,០០០រៀល សម្រាប់ការដាក់លូរំដោះទឹក​ នៅក្នុងមូលដ្ឋានឃុំមហាខ្ញូង៕