
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជួយឧបត្ថមគ្រឿងឧបភោគ-បរិភោគ និង ថវិការមួយចំនួន ដល់ស្រ្តី ម៉េម៉ាយកូនខ្ចី គ្មានទីពឹង ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចេញផ្សាយថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាប្រធានសមាគមន៍ សារព័ត៌មាន អេឡិចត្រូនិក AE MSJ បានចាត់តាំង លោក រ៉ម សាវី ចាងហ្វាងសារព័ត៌មាន Friday Daily News ដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ-បរិភោគ និង ថវិការ ទៅឧបត្ថម្ភដល់ស្រ្តីម៉េម៉ាយកូនខ្ចី គ្មានទីពឹង សរុបកូនក្នុងបន្ទុក មានចំនួន ០៣នាក់ គ្មានផ្ទះសម្បែង ដោយសារប្តីរបស់គាត់ទើបនិង ទទួលមរណៈភាព និងបានសុំផ្ទះអ្នកដទៃ ជ្រកកោន ដែលរស់នៅ តំបន់ដាច់ស្រយ៉ាលមួយកន្លែង ឋិតក្នុងភូមិ គោក រការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីជួយដោះស្រាយ ការ ខ្វះខាត ស្បៀងអាហារ បានជាបណ្តោះអាសន្ន ។
គ្រឿងឧបភោគបរិភោគ ដែលឯកឧត្តមបណ្ឌិត ឧបត្ថម្ភរួម មាន អង្ករ ១ប៉េ ចំនួន៥០គីឡូ -ទឹកត្រី១យ៉ួ- ត្រីខ១យ៉ូ – មី១កេសតូច រួមជាមួយ ថវិការចំនួន ២០០០០០រៀល (ម្ភៃមុឺន រៀល ) ។ ដោយឡែកឆ្លៀតក្នុងឱកាសនោះ លោក រ៉ា ចាន់ ហៅ ឌីស រួមជាមួយ ភរិយា បានចូលរួម ជាមួយឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ចំនួន ៥មុឺនរៀល បន្ថែមទៀត ឧបត្ថម្ភដល់ស្រ្តីម៉េម៉ាយកូនខ្ចី ទុកគ្រាន់បាន ប្រើប្រាស់ដោះស្រាយ តាមតម្រូវការចាំបាច់ ក្នុងជីវភាព ប្រចាំថ្ងៃ ។
សូមបញ្ជាក់ផងដែរថា ក្នុងនោះ ក៏មានការអញ្ចើញ ចូលរួម ពីសំណាក់លោក ចិន សំអន មេឃុំ ដូនបា រួមជាមួយ ក្រុមការងារ ក្រោមឪវាទ បានឧបត្ថមជាថវិការ មួយចំនួន បន្ថែមទៀត ផងដែរ ជូនចំពោះស្រ្តីម៉េម៉ាយ កូនខ្ចី ម្នាក់នេះ ។
ក្នុងនោះស្ត្រីម៉េម៉ាយ កូនខ្ចី គ្មានទីពឹង គ្មានផ្ទះសម្បែង ម្នាក់នេះ ពិតជារំភើប សប្បាយចិត្តរីករាយ យ៉ាងខ្លាំង បាន គោរពអរគុណ ឯកឧត្ដមបណ្ឌិត ម៉េង សុភ័ណ្ឌ និង ក្រុមការងារ រួមជាមួយ លោក ចិន សំអន មេឃុំ ដូនបា ដែលបានឧបត្ថម គ្រឿងឧបភោគបរិភោគ និង ថវិការមួយចំនួន ជូនដល់រូបគាត់ គ្រាន់បានទុកដោះស្រាយ ជីវភាព ប្រចាំថ្ងៃ ។ ជាចុងក្រោយស្រ្តីម៉េម៉ាយកូនខ្ចី ទីទ័លក្រ ម្នាក់នេះ បានជូនពរឯកឧត្ដមបណ្ឌិត ម៉េង សុភ័ណ្ឌ និង ក្រុមការងារ មានសុខភាពល្អ អោយជួបតែសេចក្តីសុខ សប្បាយ និង ជោគជ័យ គ្រប់ភារៈកិច្ច ៕
អត្ថបទ : លោក រ៉ម សាវី