ស្រ្តីពិការភ្នែកទាំងសងខាង ម៉េមាយកូន២ នៅស្រុកសំឡូត បានទទួលអំណោយពីឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោក ជំទាវ ចេញផ្សាយថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង ÷ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង  និងជាប្រធាន សមាគមអេឡិចត្រនិច AE MSJ និង លោក ជំទាវ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានចាត់តាំងអោយ លោក រ៉ម សាវី ចាងហ្វាងសារព័ត៌មាន Friday Daily News អមដំណើរដោយ លោក រ៉ម គឹមហួរ  ព្រមទាំង លោក រ៉ា ចាន់ តំណាងអោយ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានសមាគម អេឡិចត្រូនិក AE MSJ និងលោកជំទាវ នាំយកគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូន ប្អូនស្រី ពិការភ្នែកទាំងសង ខាង មានជីវភាពទីទ័លក្រ មានកូនក្នុងបន្ទុកចំនួន ០២នាក់ កូនស្រីច្បងអាយុ១៣ឆ្នាំ ប្អូនប្រុសអាយុ ៨ឆ្នាំ បច្ចុប្បន្ន សុំផ្ទះអ្នកដ៏ទៃ ជ្រកកោន នៅភូមិ ព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

គ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលប្រគល់ជូន ប្អូនស្រី បិត សារឿម ជាជនពិការភ្នែក ទាំងសង រួមមាន : អង្ករ១បេ ទំងន់៥០kg មី១កេស ត្រីខ១យ៉ួ ទឹកត្រី១យ៉ួ រួមជាមួយថវិការ ២០មុឺនរៀល ។ ក្នុងនោះទៀតសោតសប្បុរសជនដែលបានចូលរួមមាន លោក រ៉ា ចាន់ និង ភរិយា ចំនួន ៤មុឺនរៀល លោក សំ បូរី អាជីវករ នៅភូមិឆ្នាល់មាន់ និង ជាភ្នាក់ងារសារព័ត៌មាន Friday Daily News ប្រចាំខេត្តបាត់ដំបង និងភរិយា ចំនួន ៤មុឺនរៀល លោក ស្ងួន ដៀប មេភូមិព្រៃធំ រួមជាមួយក្រុមការងារ ៣៥០០០រៀល (បីមុឺន ប្រាំពាន់ រៀល ) ។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ  អ្វីដែល គួរអោយ សង្វេគ គឺកូនស្រីច្បង ទើបតែអាយុ ១៣ ឆ្នាំ បានបោះបង់ការសិក្សា ហើយ ដើរសុីឈ្នួលគេ ជាប្រចាំ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ និង ដោះស្រាយ ជីវភាព គ្រួសារ ។

តាមសម្តីប្អូនស្រីពិការ បានអោយដឹងថា នាងឈ្មោះ បិត សារឿម អាយុ ២៨ ឆ្នាំ កាលពីប្រាំឆ្នាំមុនគាត់បានសម្រាលកូនប្រុស ទើបបានតែអាយុ២ឆ្នាំ គាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយ មិនដឹងថាកើតអ្វីអោយពិតប្រាកដនោះ ទេ ដោយចេះតែ វិលមុខ ឈឺ ក្បាល និងរោយកញ្ចឹង.ក ក្អួតចង្អោរ ស្រាប់តែភ្នែករបស់គាត់បានប្រែប្រួល ងងឹត ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមើលមិនឃើញអ្វី បន្តិច សោះឡើយ ។

តាមប្រភពពីពលរដ្ឋអ្នកជិតខាង បានអោយដឹងថា បន្ទាប់ពីប្អូនស្រី ធ្លាក់ខ្លួនពិការ បានចំនួន ២ខែ ទៅ ៣ខែ ស្វាមី របស់នាង បានរត់ចោល ទៅយកនារីផ្សេង ដោយបន្សល់ទុកអោយ ប្រពន្ធ ពិការភ្នែក ត្រូវរងនូវការឈឺចាប់ តែម្នាក់ឯង និង ទទួលមើលការខុសត្រូវកូនក្នុងបន្ទុកចំនួនពីរនាក់ ។ ពលរដ្ឋបន្ថែមថា ប្អូនស្រី បិត សារឿម ធ្លាក់ខ្លួនពិការភ្នែកភ្លាម មានពលរដ្ឋ ចិត្តធម៌ បានយកគាត់ ទៅពិនិត្យ និង ចេញថ្លៃព្យាបាល ផងដែរ តែគួរអោយអកុសល គ្រួពេទ្យ បានប្រាប់ថា សរសៃរភ្នែករបស់ប្អូនស្រី បានរលាក់ធ្ងន់ធ្ងរ និងបានដាច់ បាត់ទៅហើយ គឺមិនអាចព្យាបាលបាននោះទេ ទើបប្អូនស្រី បិត សារឿម ត្រូវ ពិការភ្នែកទាំងសងខាង រហូតមកដល់បច្ចុប្បន្ននេះ គឺមានរយៈ ៥ឆ្នាំ មកហើយ ។

ជាចុងក្រោយ ប្អូនស្រី បិត សារឿម សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ហើយទទួលបាន ជោគជ័យគ្រប់ភារៈកិច្ច ផងដែរ ។

ដូច្នេះសប្បុរសជន ដែលចង់ឧបត្ថម ដល់ប្អូនស្រី បិត សារឿម ទំនាក់ទំនងលេខក្រុមការងារ : 0887679799 សូមអរគុណ..!

អត្ថបទ : លោក រ៉ម សាវី
រូបភាព : លោក ឈុន លី និងលោក ឃិត កុសល