
កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញការពាររក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ជូនឯកឧត្តម លី ខឺឈាង (Ly Kepiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចេញផ្សាយថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ÷ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូន ឯកឧត្តម លី ខឺឈាង (LY Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយបញ្ចប់ទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។