
លោក សោម ស៊ីសុវត្ថា រហស្សនាម(តាវ៉ែនតា)នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវាងដឹកនាំកម្លាំងបានប្រើកណ្ដាប់ដៃដែក ពូនស្ទាក់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿងដឹកបទល្មើសអនុផលព្រៃឈើ (សិប្បកម្មកែច្នៃ) ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រះវិហារ ÷ នៅវេលាម៉ោង 5:30 នាទីជិតភ្លឺ ថ្ងៃទី 9 ខែមករាឆ្នាំ 2022 លោក សោម សុីសុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុករវាង (ភ្នំដែក)បានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើចុះពួនស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿងពណ៌លឿង ដែលមានស្រាកលេខ ភ្នំពេញ2w. 4417ដែលជារបស់លោក រី ឆ្មួញយ៉ាងសកម្មដឹកឈើ(សិប្បកម្មកែច្នៃ)ចេញពីស្រុកឆែប យកទៅលក់នៅឯស្រុកស្គន់ ខេត្តកំពង់ចាម តែជាអកុសលងស់ល័ក្ខ ត្រូវបានរដ្ឋបាលព្រៃឈើស្រុករវាង ដឹកនាំដោយលោក សោម សុីសុវត្ថា (តាវែនតា)ដឹកនាំកំលាំងស្ទាក់ចាប់បាន យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើភ្នំដែក ដើម្បីចាប់ការតាមនិតិវិធីច្បាប់ ។