
ពលរដ្ឋមិនបាច់រកស៊ីអីទេព្រោះបើកបនល្បែងឆ្នោតឡូតូរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ២៨៨៨ឫឡូតូ៨៨៨៨ ចាក់ភ្នាល់ដាក់លុយស៊ីសងក្រោមដំបូលផ្ទះពលរដ្ឋអស់ទៅហើយក្រសួងពាក់ពន្ធ័លេងមួយក្បាច់នេះដូចជិះសេះកាត់ភគ់ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែ ឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តឧត្ដរមានជ័យ ៖ ពលរដ្ឋហូសចិត្តយ៉ាងខ្លាំងចំពោះក្រសួងពាក់ពន្ធ័ដែលចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុនមួយឈ្មោះភីអេចវីស៊ីធី អេច២៨៨៨ឬឡូតូ៨៨៨៨បើកល្បែងស៊ីសងភ្នាល់ដាក់លុយស្របច្បាប់តាមហាងលក់កាហ្វេ ហាងលក់បាយ តាមផ្ទះពលរដ្ឋកំពុងពេញនិយមខ្លាំងដោយបញ្ចាសទៅពាក្យថាភូមិឃុំសង្កាត់មានសុវត្តិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយកន្លងមកនិងសម្រេចក្រសួងមហាផ្ទៃ។
ភាពវឹកវរអំពើរចោរកម្ម លួច ឆក់បន្ល់និងកើតឡើងជាក់ជាមិនខានបើអាជ្ញាធរមានសម្ថតកិច្ចក៍ដូចជាក្រសួងពាក់ពន្ធ័នៅតែបណ្ដែរបណ្ដោយអោយមានសកម្មភាពបើកបនល្បែងជាទ្រុងទ្រាយធំពេញភូមិស្រុកស្របច្បាប់យ៉ាងដូច្នេះធ្វើអោយពលរដ្ឋរងទុកភ័យ ដេកមិនលក់បក់មិនល្ហើយ។
សូមបញ្ជាក់ផងដែរថាទីតាំងបនល្បែងឆ្នោតឡូតូរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ២៨៨៨ឫឆ្នោតឡូតូ៨៨៨៨កំពុងវ៉ៃលុកក្នុងស្រុកអន្លង់វែងជាច្រើនទីតាំងដោយគេដឹងគេថាមេការឈ្មោះ ឆុំ លាងស៊ ដើរពង្រាយកូនចៅបោះទីតាំងល្បែងគ្រប់ទីកន្លែងក្នុងខេត្តឧត្ដរមានជ័យ៖ទីតាំងទី១/ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ទីតាំងទី២/ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ទីតាំងទី៣/ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។
ទីតាំងទី៤/ហាងលក់កាហ្វេក្រោយផ្សារចាស់អន្លង់វែង។
ទីតាំងទី៥/ហាងលក់កាហ្វេ ភារម្យខាងលិចរង្វង់មូលអន្លង់វែង។
ទីតាំងទី៦/ហាងលក់កាហ្វេលើភ្នំចក្រជាំ ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។សូម្បីតែលោក ស៊ូ នូវ អធិការស្រុកអន្លង់វែង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តនិងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពខេត្តឧត្ដរមានជ័យក៏មិនហ៊ានប៉ះបនល្បែងទ្រុងទ្រាយធំរបស់ក្រុមហ៊ុនភីអេច វីស៊ីធី អេ២៨៨៨ឫឆ្នោតឡូតូ៨៨៨៨ព្រោះមានអជ្ញាប័ណ្ណធ្វើអាជីវកម្មបើកបនល្បែងស៊ីសងស្រប់ច្បាប់ពីក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ពន្ធ័។ដូច្នេះហើយទើបពលរដ្ឋខ្មែរជាច្រើនញៀនល្បែងស៊ីសងប្រមូលផ្ដុំគ្នាចូលចាក់ភ្នាល់ដាក់លុយតាមហាងលក់កាហ្វេ ហាងបាយ តាមផ្ទះហោកញ្ជៀវលាន់លឺអេឺងកង មិនញញើតច្បាប់ព្រោះថាក្រុមហ៊ុនមានអជ្ញាប័ណ្ណបើកបនល្បែងស្រប់ច្បាប់។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយអោយអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ជុំវិញករណីខាងលើក្រុមការងារយើងនិងរងចាំការបកស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ពន្ធ័នៅរាល់ម៉ោងធ្វើការ៕