ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
សំរាមនិងកាកសំណល់ជាច្រើន ត្រូវបានគេជញ្ជូនយកទៅស្តុកទុកនៅតាមចញ្ចើមផ្លូវយ៉ាងអាណាធិបតេយ្យ ប៉ុន្តែស្ថាប័នជំនាញបែរជាមើលមិនឃើញ
អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ចូលសាលាឃុំស្ទឹងកាច់ ដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ខណៈអាជ្ញាធរស្រុកដំណាក់ចង្អើរ យកគ្រឿងចក្រជីកកកាយកំណត់ព្រំដីត្រង់ចំណុចព្រលានយន្តហោះចាស់
ក្រុមគ្រួរសារសព លោកណយមុន បានទទួលឋវិកាពីអង្គភាពអាវុធហត្ថ៥០០.០០០រៀលនិងសម្ភារះមួយចំនួនធំសំរាប់យកទៅធ្វើបុណ្យ
រដ្ឋបាលរាជធានី-ខេត្ត ស្លាកឈ្មោះអាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់
កិច្ចប្រជុំពិភាក្សាទ្វេរភាគីកម្ពុជាថៃMeeting Border Liaison Office(BLO)រវាងរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកអរ័ញ្ញខេត្តស្រះកែវ!
រដ្ឋបាលខេត្តកំពតទទួលស្វាគមន៍គណៈប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវ
លោកអភិបាលខេត្ត ទទួលជួបជាមួយប្រជាពលរដ្ឋ៤២គ្រួសារ ដែលស្នើសុំដីកសិកម្ម ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក
រថយន្តថៃដឹកទំនិញចេញ-ចូល ឆ្លងខេត្តប៉ៃលិន ហួសការកំណត់ច្បាប់កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋតាមព្រំដែនគ្មានចំណូលប្រចាំថ្ងៃ ស្នើសុំអភិបាលខេត្តជួយអន្តរាគមន៍