ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល
ជនជាតិវៀតណាម ម្នាក់ ត្រូវចាប់ខ្លួន ករណីស្នាក់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាប
នាំខ្លួនមនុស្សម្នាក់ ក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ទីតាំងរោងសិប្បកម្មមួយកន្លែងក្នុងស្រុកប្រាសាទបាគង
ល្បែងជលមាន់អនឡាញ ក្នុងឃុំត្រពាំងសាបស្រុកបាទី បើកលេងដោយសេរី ខណៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប មិនអើពើបង្រ្កាប
ទប់កំហឹងមិនបាន ថែមទាំងកូនបំណុលធ្លាប់គំរាមប្តឹងផងនោះចុងក្រោយម្នាក់ដេកគុកម្នាក់ពេទ្យរបួសធ្ងន់
ពលរដ្ឋដែលធ្វើការនៅរាជធានីភ្នំពេញត្រៀមទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង ដឹកដោយឥតគិតថ្លៃ
អាវុធហត្ថស្រុកដងទង់ឃាត់ខ្លួនមនុស្ស៣នាក់ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន
ឈ្មួញជីកយកអាចម៌ដីនៅឃុំស្រុកបាធាយកំពុងសម្រុកដឹកដី មានរថយន្តរាប់សិបគ្រឿង ដឹកជញ្ជូនដោយខុសបច្ចេកទេស មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ
អាវុធហត្ថក្រុងសៀមរាប បន្តចុះចែកខិត្តប័ណ្ណ នាមប័ណ្ណជូនពលរដ្ឋ ករណីមានហេតុការណ៍ផ្សេងៗកើតឡើងក្នុងការអន្តរាគមន៍បន្ទាន់
បនល្បែងជល់មាន់ជ្រកក្រោមកាសុីណូ៣៣កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ឆ្លងដែនចូលមកលេងតាមច្រកព្រំដែនស្វាយអាង៉ោងយ៉ាងគឃ្លើនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ