លោកស្រីតាន់សុភា និង ស្វាមី បាននាំយកអំណោយចែកជូនចាស់ជោរាចំនួន១០គ្រួសារក្នុងភូមិខ្វៀនតាមការសន្យារបស់លោកស្រីកន្លងមក
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ័ ទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ តាមការសន្យាកន្លងមករបស់លោកស្រី តាន់ សុភា ហៅតាន់ បារាំងព្រមទាំងស្វាមី ដែលលោកស្រីខ្មែរអន្ចិចជនរស់នៅប្រទេសបារាំង បច្ចុប្បន្នលោកស្រីរស់នៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយក្រុមការងារលោកស្រី និង លោក គៀន គាល ចាងហ្វាងសារព័ត៍មានពន្លឺខ្មែរអមតៈ ដែលមានស្នាក់ការក្នុងភូមិវាលសង្កាត់គោកចកក្រុង.ខេត្តសៀមរាប បាននាំយកអំណោយ មួយចំនួនទៅចែកជូនលោកតាលោកយាយចាស់ជោរាចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោកស្រីតាន់ សុភា បាននាំយកអំណោយទឹកចិត្តរបស់លោកស្រីផ្ទាល់មកចែកជូនដល់ពលរដ្ឋ ក្នុងភូមិខ្វៀន នេះតែម្តងតាមការសន្យាកន្លងមករបស់លោកស្រី។ ជួបជាមួយលោកតាលោកយាយ លោកស្រីតាន់សុភាហៅតាន់បារាំងនឹងក្រុមការងារ បានសួរសុខទុកជាមួយលោកតាលោកយាយក្នុងការរស់នៅប្រចាំថ្ងៃនិងអំពីសុខភាពផ្សេងៗ សំណេះសំណាល ក្នុងទឹកមុខញញឹមញញ៉េម។ លោកតាលោកយាយសប្បាយចិត្តរីករាយចំពោះទឹកចិត្តរបស់លោកស្រីដែលបានចែករំលែកគ្រឿងឧកបភោគនឹងសម្ភារៈជូនដល់ពួកគាត់ ហើយជានិច្ចជាកាលតែងតែឃើញសកម្មភាពលោកស្រីតាន់សុភា និងក្រុមការងារលោកស្រីបានធ្វើមនុស្សធម៌ចែករំលែកអំណោយជាគ្រឿងបរិភោគឧកបភោគផ្សេងៗ ជូនដល់ពលរដ្ឋក្រីក្រយ៉ាងសកម្មផងដែរ ជាមនុស្សធម៌ដែលមិនប្រកាន់វណ្ណៈជួយចែករំលែកក្នុងសង្គមជាតិដល់ពលរដ្ឋមានការខ្វះខាតដោយថវិកាផ្ទាល់របស់លោកស្រី ។
សម្ភារៈដែលបានចែកជូនលោកតាលោកយាយ មានអង្ករ ១០ គីឡូ .កន្ទេល១ . ស្ករសរ១គីឡូ .អំបិល១គីឡូ .ប៊ីចេងកន្លះគីឡូ. និងថវិកា ១ម៉ឺនរៀល ក្នុងនោះក៍បានផ្ដល់ជូនរទះរុញជនពិការមួយគ្រឿងដល់លោកយាយម្នាក់ដែលពិការដើរមិនរួចផងដែរ ។ សូមវត្ថុសាកសិទ្ធិក្នុងលោកតាមថែរក្សាបីប៉ាច់លោកស្រីព្រមទាំងស្វាមីគ្រួសារក្រុមការងារលោកស្រី សូមជួមតែសំណាងល្អសុខភាពល្អជារៀងរហូត ៕
