ព័ត៌មានជាតិ
-
លោកស្រីតាន់សុភា និង ស្វាមី បាននាំយកអំណោយចែកជូនចាស់ជោរាចំនួន១០គ្រួសារក្នុងភូមិខ្វៀនតាមការសន្យារបស់លោកស្រីកន្លងមក ថ្ងៃចេញផ្សាយៈ October 27, 2025ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ័ ទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ តាមការសន្យាកន្លងមករបស់លោកស្រី តាន់ សុភា ហៅតាន់ បារាំងព្រមទាំងស្វាមី ដែលលោកស្រីខ្មែរអន្ចិចជនរស់នៅប្រទេសបារាំង បច្ចុប្បន្នលោកស្រីរស់នៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយក្រុមការងារលោកស្រី និង លោក គៀន គាល ចាងហ្វាងសារព័ត៍មានពន្លឺខ្មែរអមតៈ ដែលមានស្នាក់ការក្នុងភូមិវាលសង្កាត់គោកចកក្រុង.ខេត្តសៀមរាប បាននាំយកអំណោយ មួយចំនួនទៅចែកជូនលោកតាលោកយាយចាស់ជោរាចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោកស្រីតាន់ សុភា បាននាំយកអំណោយទឹកចិត្តរបស់លោកស្រីផ្ទាល់មកចែកជូនដល់ពលរដ្ឋ ក្នុងភូមិខ្វៀន នេះតែម្តងតាមការសន្យាកន្លងមករបស់លោកស្រី។ ជួបជាមួយលោកតាលោកយាយ លោកស្រីតាន់សុភាហៅតាន់បារាំងនឹងក្រុមការងារ បានសួរសុខទុកជាមួយលោកតាលោកយាយក្នុងការរស់នៅប្រចាំថ្ងៃនិងអំពីសុខភាពផ្សេងៗ សំណេះសំណាល ក្នុងទឹកមុខញញឹមញញ៉េម។ លោកតាលោកយាយសប្បាយចិត្តរីករាយចំពោះទឹកចិត្តរបស់លោកស្រីដែលបានចែករំលែកគ្រឿងឧកបភោគនឹងសម្ភារៈជូនដល់ពួកគាត់ ហើយជានិច្ចជាកាលតែងតែឃើញសកម្មភាពលោកស្រីតាន់សុភា និងក្រុមការងារលោកស្រីបានធ្វើមនុស្សធម៌ចែករំលែកអំណោយជាគ្រឿងបរិភោគឧកបភោគផ្សេងៗ ជូនដល់ពលរដ្ឋក្រីក្រយ៉ាងសកម្មផងដែរ ជាមនុស្សធម៌ដែលមិនប្រកាន់វណ្ណៈជួយចែករំលែកក្នុងសង្គមជាតិដល់ពលរដ្ឋមានការខ្វះខាតដោយថវិកាផ្ទាល់របស់លោកស្រី ។ សម្ភារៈដែលបានចែកជូនលោកតាលោកយាយ មានអង្ករ ១០ គីឡូ .កន្ទេល១ . […]
ក្រុមហ៊ុនស៊ីនទ្រី ចាប់ដំណើរការ ថ្ងៃដំបូងនៅក្រុងប៉ោយប៉ែត ដោយប្រើប្រាស់រថយន្តអនាម័យសរុប១៧គ្រឿង និងបុគ្គលិកជាង១០០នាក់
ព្រឹកនេះរដ្ឋសភា បើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តច្បាប់ ចំនួនពីរពាក់ព័ន្ធ នឹង បង្កើនសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្
ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ទៅនិង ករណីជួញដូរ គ្រឿងញៀន