ព្រឹកនេះរដ្ឋសភា បើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តច្បាប់ ចំនួនពីរពាក់ព័ន្ធ នឹង បង្កើនសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្
រាជធានីភ្នំពេញ៖រដ្ឋបើកសម័យប្រជុំ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ចំនួន២ ពាក់ព័ន្ធនឹងការបង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សូមជំរាបដែរថា៖កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ដោយសមាជិករដ្ឋសភាចូលរូមចំនួន១០៨រូប។
ច្បាប់ចំនួនពីរ ដែលត្រូវអនុម័តក្នុងសម័យប្រជុំនេះរួមមាន៖
ទី១៖សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរាជរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ទី២៖សេចក្តីស្នើ
ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ៕