ព័ត៌មានជាតិ
-
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ថ្ងៃចេញផ្សាយៈ October 15, 2025សៀមរាប៖ កាលពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០ នាទីរសៀល នៅវីដេអូខនហ្វឺរិន សាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលក្រុងសៀម រាប ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការណែនាំដល់អង្គប្រជុំដូចខាងក្រោម ៖ ១.ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍ និងគំនូសចរាចរណ៍បន្ថែម។ ២.ណែនាំដល់រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរ–អង្គភាពពាក់ព័ន្ធ ពិនិត្យការងារសណ្ដាប់ធ្នាប់ការលក់ដូរលើក ដីចំណីផ្លូវ ពិសេសត្រូវសហការ និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ […]
បង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនបរទេស ៥នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម នៅភ្នំពេញ និងព្រះសីហនុ
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA ជំរុញឱ្យអ្នកសារព័ត៌មានដៃគូចូលរួមផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាល
ឃាតកម្មលើក្មេងស្រីអាយុ១៣ឆ្នាំនៅស្រុកអង្គរជុំពេលនេះកម្លាំងសមត្ថកិច្ចបំបែកសំណុំរឿងវែកមុខចាប់ឃាតករបាន ហើយ
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញបើកផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងគូសបញ្ជាក់អំពីលទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៤
ចាប់ខ្លួនថៅកែម្នាក់ ក្រោយចាប់រំលោភ និងគំរាមសម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំ ដែលជាឈ្នួលបម្រេី
ចាប់ខ្លួនបុរសម្នាក់ដែលប្រមាថ និងប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម ស សុខា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ