ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍
បញ្ហាកង្វះអាហារូបត្ថម្ភនិងជាតិដែក គឺជាបញ្ហាចំបងមួយនៅក្នុងងចំណោមបញ្ហា ចំបងបីផ្សេងទៀត
អាជ្ញាធរលើកទឹកចិត្តអោយខ្មែរឥស្លាមបន្តចូលរួមរួមរស់សុខុដុមរមនានឹងសាសនិកដទៃទៀតនៅខេត្តបន្ទាយមានជ័យ
ពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩
មន្ទីរសាធារណការខេត្តប៉ៃលិនប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមប្រធានបទរួមគ្នាគាំទ្រការរឹតបន្តិងអនុវត្តច្បាប់ស្តីពីចរាចរណ៍
មន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត
សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសជប៉ុនហើយ
លោក ជាវ តាយ អភិបាលខេត្តកំពត បានបំភ្លឺថា រឿងបោះបង្គោលចូលក្នុងសមុទ្រសុទ្ធតែមានច្បាប់
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Gan Jusheng អគ្គលេខាធិការ នៃសមាគមនិងសហការី ដែលអញ្ជើញពហុជំនាញផ្សេងៗគ្នា
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យរដ្ឋបាលព្រៃឈើ ដាំកូនឈើជួសកូនឈើដែលងាប់ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ