
មន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត
កំពង់ឆ្នាំង៖ នៅនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបមានចំនួន ៥៥នាក់។
ក្នុងគោលបំណងដើម្បី ផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ឆ្នាំ២០១៩ ដែលសំរេចបាន ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌ និងការិយាល័យ ព្រមទាំងលើកទិសដៅបន្ត សម្រាប់ខែបន្ទាប់របស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ៕


