ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
(គេហទំព័រ ពន្លឺខ្មែរអមតៈ)រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈនៃការយោកយល់គ្នាមួយក្រុមហ៊ុន NJ Companyមកពីសាធារណរដ្ឋកូរ៉េផ្តោតសំខាន់លើកិច្ចការខាងវិជ្ជសាស្រ្តសត្វនិងរុក្ខជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹម
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ព្រៃសហគម៍សាមគ្គីសង្រ្គោះព្រៃឈើ ស្ថិតនៅភូមិ រំចេក និងភូមិអូរតាម៉េង ចំនួន៤១៥១ហិចតាតើអ្នកណាទទួលខុសត្រូវជនល្មើសបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធយកដីលក់អោយឈ្មួញរាប់ពាន់ហិចតាឯមន្រ្តីក្នុងស្រុកខេត្តកំពុងសាចទឹកដាក់គ្នា
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ព្រៃសហគម៍សាមគ្គីសង្រ្គោះព្រៃឈើ ស្ថិតនៅភូមិ រំចេក និងភូមិអូរតាម៉េង ចំនួន៤១៥១ហិចតាតើអ្នកណាទទួលខុសត្រូវជនល្មើសបំផ្លិចបំផ្លាញកាប់ទន្រ្ទានហ៊ុមព័ន្ធយកដីលក់អោយឈ្មួញរាប់ពាន់ហិចតាឯមន្រ្តីក្នុងស្រុកខេត្តកំពុងសាចទឹកដាក់គ្នា
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ទល់តែរថយន្តក្រឡាប់ផ្ងាជើងក្អួតចេញសុទ្ធតែឈើក្នុងមូលដ្ឋានទើបសមត្ថកិច្ចនិងមន្ត្រីជំនាញ ឆ្លើយដាក់គ្នា វិលមុខចេញផ្សាយថ្ងៃពុធ ទី៣០ ខឬមិនា ឆ្នាំ២០២២ការិយាល័យនិពន្ធ 017778289=0882476167ខេត្តព្រះវិហារ÷ហេតុការណ៍ដ៌ររន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោងម៉ោង៦. ៣០នាទី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ រថយន្តសាំយ៉ុង1គ្រឿង ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ(2S 0294 )ដែលគេស្គាល់ថាជារថយន្ត របស់មេឈ្មួញដុះស្លែមានឈ្មោះ ម៉ៅ ហៅ ម៉ៅ សក់វែង បានដឹកឈើពេញប្រៀបក្នុងរថយន្តចេញពីស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ឆ្ពោះទៅចែកចាយតាមដេប៉ូសឹប្បកម្មនៅឯរាជធានីភ្នំពេញ លុះមកដល់ចំនុចគីឡូម៉ែត្រ លេខ 87/88 ដងផ្លូវជាតិលេខ62 ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានផ្ទុះកង់ក្រោយហើយក្នុងល្បឿនលឿនផងនោះធ្វើឲ្យ រថយន្តដឹកធ្ងន់បាន រេចង្គោតបោកបណ្តាលអោយក្រឡាប់ផ្ងាជើងឡើងលើ ចេញសុទ្ឋតែឈើ ចំណែកម្ចាស់ឈ្មោះ ម៉ៅនឹងស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ។សូមបញ្ជាក់ជូនថា មេឈ្មួញម្នាក់មានឈ្មោះ ម៉ៅនេះបានមកពីខេត្តកំពង់ធំមកលាក់ខ្លួនពួនអាថ្មានៅខេត្តព្រះវិហារ បង្កើតមុខរប រកសុីបទល្មើសព្រៃឈើជាច្រើនឆ្នាំមកហើយ ហើយក៍ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនដងមកហើយដែរ តែក្រោយមកមានការសែនព្រេនត្រូវរ៉ូវ ទើបប្រកបមុខរបនេះតទៅទៀត៕
(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកអំណោយនិងជួយជួសជុលផ្ទះជូនពលរដ្ឋ១០៧គ្រួសារ នៅដីការ៉េពីរ រងគ្រោះដោយខ្យល់កន្រ្តាក់
(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបអញ្ញើញជាអធិបតីពិធីសម្ពោធក្រុមហ៊ុនប្រ៊ីលានធីសុី វើល និងរាល់បណ្តាអ្នកវិនិយោគិនទាំងអស់ ដែលចូលមកធ្វើការបណ្ដាក់ទុន វិនិយោគនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ
(គេហទំព័រ ពន្លឺខ្មែរអមត:)ពិតជាល្ខោននេះសម្តែងបានល្អណាស់ករណីពាក់ព័ន្ធប្តីប្រពន្ធចាក់ដីរំលោភយកប្រឡាយមេទឹកទី៥របស់រដ្ឋ
(គេហទំព័រ ពន្លឺខ្មែរអមតៈ)បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ ជាជនជាតិចិន (តៃវ៉ាន់) រឹបអូសគ្រឿងញៀន ជាង ១០០គីឡូក្រាម
(គេហទំព័រ ពន្លឺខ្មែរអមតៈ)តើលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំពិតជាខ្លាចឈ្មោះ ណូរ៉ា ដែលជាមេឆ្នោតវៀតណាមដ៏ធំប្រចាំខេត្តមេនឬទើបមិនហ៊ានធ្វើការបង្រាបព្រោះខ្លាចបាត់បង់លាភសក្ការ:…?
(គេហទំព័រ ពន្លឺខ្មែរអមតៈ)យីនឹកស្មានមិនដល់ម្តាយចិត្តតិរិច្ឆានរូបនេះចេះធ្វើទៅរួចនាំកូនស្រីខ្លួនបង្កើតអាយុទើបតែ១៣ឆ្នាំយកទៅឱ្យមនុស្សប្រុសរំលោភរហូតសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី