(គេហទំព័រ ពន្លឺខ្មែរអមត:)ពិតជាល្ខោននេះសម្តែងបានល្អណាស់ករណីពាក់ព័ន្ធប្តីប្រពន្ធចាក់ដីរំលោភយកប្រឡាយមេទឹកទី៥របស់រដ្ឋ
ចេញផ្សាយថ្ងៃច័ន្ទ ទី២៨ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកំពង់ធំ÷បុគ្គលពីរនាក់ប្ដី ប្រពន្ធ ដែលមានឈ្មោះ ប៉ិច សុីណី រស់នៅក្នុងភូមិធន់ ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលចាក់ដីរំលោភយកប្រឡាយមេទី ៥ របស់មន្ទីរធនធានទឹក ។
បើតាមលោកម៉ែន ជីន មេភូមិធន់ ម៉ោង បានប្រាប់អ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ / ១០នាទី បានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលមានឈ្មោះប៉ិច សុីណី ពិតជាបានរំលោភយកប្រឡាយមេទី ៥មែន ហើយលោកក៏បានធ្វើរបាយការណ៍ បញ្ជូនឱ្យទៅរដ្ឋបាលឃុំរួចហើយដែរ ម្យ៉ាងទៀតបានអប់រំណែនាំគាត់ជាច្រើនដងមកហើយតែបុគ្គលនេះមិនធ្វើតាម អាផ្ញាធរភូមិទេ។
ចំណែកលោក ហេង ជា មេឃុំកំពង់ថ្ម បានផ្ដល់ព័ត៌មានមក ដូចលោកមេភូមិដែរ ថាបុគ្គលនេះលោកបានហៅមកធ្វើកិច្ចសន្យាហើយណែនាំអប់រំជាច្រើនលើកច្រើនសារដែរតែមិនព្រមធ្វើតាមអាផ្ញាធរមូលដ្ឋានទាល់តែសោះ លោកមេឃុំក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ស្រុកក៏ប៉ុន្តែអ្វីដែលទន្ទឹងរងចាំមើលចំណាត់ការរបស់អាជ្ញាធររហូតមកដល់ពេលនេះគឺមិនទាន់សម្រេចអ្វីបាននៅឡើយទេ។
ឯបុគ្គលដែលរំលោភចាក់អាចម៌ដីយកប្រឡាយមេទី 5 ដែលមានឈ្មោះប៉ិច សុីណី បានប្រាប់អ្នកយកព័ត៌មានយើងតាមរយ:ទូរស័ព្ទ នៅព្រឹកដដែលថា÷ មុនហ្នឹងគាត់ចាក់ដីលប់ប្រឡាយមេទី 5 នេះគឺគាត់មានប្លង់ហើយគាត់បានសុំទៅប្រធានការិយាល័យធនធានទឹកស្រុក សន្ទុកដែលមានឈ្មោះខុម រហូតដល់មន្ទីរធនធានទឹកខេត្ត នេះបើតាមការអះអាងរបស់គាត់ ។នៅមានតលេខក្រោយ