ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
(គេហទំព័រ ពន្លឺខ្មែរអមតះ)ឈ្មួញឈើឈ្មោះ ចែចាន់ ប្រចាំឃុំខ្វាវពូកែដឹកជញ្ជូនឈើខុសច្បាប់ស្ទើរជារាងរាល់ថ្ងៃម្តង៤ទៅ៥គោយន្តចេញពីកំបោអរឆ្លងកាត់មុខផ្ទះលោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថាននិងរដ្ឋបាលព្រៃឈើដឹកនាំដោយលោក សូរ ផល្លា និងលោក យ៉ែម តារ៉ា គ្មានការបង្រាបអ្វីបន្តិចសោះ
(គេហទំព័រ ពន្លឺខ្មែរអមតះ)ចប់ហើយពេលនេះពលរដ្ឋ២៥គ្រួសារចោទថាលោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់រួមស្សំគំនិតជាប្រព័ន្ធធ្វើឱ្យអាជ្ញាធមឃុំឈើតុំ និងស្រុកក្រគរ ប្រើល្បិចគ្រប់បែបយ៉ាងឈានដល់ការចាប់ពលរដ្ឋដាក់គុកដើម្បីយកដីពួកគាត់ចំនួន៧២ហិតា លក់ឱ្យក្រុមហ៊ុនចិនយកលុយធ្វើមានធ្វើបាន
(គេហទំព័រ ពន្លឺខ្មែរអមតះ)នោះវីវរហើយមេឃុំ ឈេឺ តុំ និងចៅវាយស្រុក ក្រគរ គៀបធ្វើស៊ីដីរបស់ប្រជាពលរដ្ឋ២៥គ្រួសាររស់នៅភូមដង្កៀបក្តាម ពួកគាត់សូមអំពាវនាវដល់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរំដោះដី ចំនួន ៧២ហិតា ចេញពីក្រញុាំដៃលោកមេឃុំ និងលោកចៅហ្វាយស្រុក ក្រគរ និងរកយុត្តិធម៌ជួនប្រជាពលរដ្ឌពួកគាត់ផងទាន!
(គេហទំព័រ ពន្លឺខ្មែរអមតះ)នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ឃួង ស្រេងអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរ ការអគាររដ្ឋបាលមូលដ្ឋាកងរាជអាវុធហត្ថ ខណ្ឌដូនពេញ!
(គេហទំព័រ ពន្លឺខ្មែរអមតះ)សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភគ្រឿងបរិភោគ សម្ភារ និងថវិកា ១០លានរៀល ដល់យុវជនម្នាក់ដែលមានជំងឺជេីងធំ រស់នៅខេត្តកំពង់ឆ្នាំង …!!
(គេហទំព័រ ពន្លឺខ្មែរអមតះ)ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរះភូម្ទិនិងជាមេបញ្ជាការកងទ័ពជើងគោកប្រគល់រថយន្តចំនួន៧២គ្រឿងដល់អង្គភាពចំណុះក្រសួងការពាជាតិចំនួន៣២អង្គភាព
(គេហទំព័រ ពន្លឺខ្មែរអមតះ)នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០!