(គេហទំព័រ ពន្លឺខ្មែរអមតះ)ចប់ហើយពេលនេះពលរដ្ឋ២៥គ្រួសារចោទថាលោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់រួមស្សំគំនិតជាប្រព័ន្ធធ្វើឱ្យអាជ្ញាធមឃុំឈើតុំ និងស្រុកក្រគរ ប្រើល្បិចគ្រប់បែបយ៉ាងឈានដល់ការចាប់ពលរដ្ឋដាក់គុកដើម្បីយកដីពួកគាត់ចំនួន៧២ហិតា លក់ឱ្យក្រុមហ៊ុនចិនយកលុយធ្វើមានធ្វើបាន
ចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
ការិយាល័យទទួលព័ត៌មាន ០១៧៧៧៨២៨៩=០៨៨២៤៧៦១៦៧
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន២៥គ្រួសាររស់នៅភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍ ពួកគាត់បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកឱ្យសារព័ត៌មានយើងដឹងថា ប្រជាពលរដ្ឋបានមក កាប់គាស់ដីនោះដោយប្រើ កាំបិត ពូថៅ ដឹងចប និងភ្គាក់ ធ្វើចេញពីកំលាំងញឹសឈាមសុទ្ធសាទតាំងពីឆ្នាំ២០០៥ដើម្បីអស្រ័យផលចិញ្ចិមជិវិតមុនក្រុមហ៊ុនចិនមកម្លេះ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់បានកាន់កាប់អស្រ័យផលលើដីនេះបាន១៥ឆ្នាំហើយ ស្រាប់តែចុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះលោក ប៉ាក់ ថន មេឃុំឈើតុំ លោក ទេស ស៊ីថាត មេប៉ុសិ៍ រួមទាំងលោក ហីុម ចៅវ៉ាយស្រុកក្រគរ ឃប់ឃឹតគ្នាយក ត្រាក់ទ័រ៣គ្រឿង ទៅឈូសឆាយផ្ទះសំបែង និងផលដំណាំរបស់ពួកគាត់ចោលខ្ទីចខ្ទីអស់គ្មានសល់ មិនតែប៉ុណ្ណោះថែមទាំងចោទនិងយកលេះថា ខាងក្រុមហ៊ុនជាអ្នកឈូសឆាយទៅវិញ ។
ពួកគាត់បន្ថែមទៀតថា ខាងអាជ្ញាធមឃុំឈើតុំ និងអាជ្ញាធមស្រុកក្រគរតែងតែប្រើល្បិចនេះល្បិចនោះថានិងឱ្យដីស្រាប់តែថ្ងៃមួយហៅទៅសាលាស្រុកទាំងព្រលឹមភ្លឺស្រាងៗដល់សាលាស្រុកគេចាប់គាត់ដាក់គុកតែម្តងទៅមិននិយាយហេតុផលអីសោះ ។
រឿងរាវដីនេះប្រជាពលរដ្ឋទាំង២៥គ្រួសារសុំការអន្តរគមន៍ពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់លោកបានចេញចំណាទៅធ្វើការដោះដីធ្លីរបស់ប្រជាពលរដ្ឋហើយបែជាលោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់ពលរដ្ឋចោទថាមិនបានចុះទៅមើលដល់មូលដ្ឋានដីពលរដ្ឋជាក់ស្តែងនោះទេ មកធ្វើការដោះត្រឹមសាលាឃុំឈើតុំ គ្រាន់តែលើកបង្ហាញផែនទីចង្ហុលប្រាប់ពួកគាត់តែប៉ុណ្ណោះ និងគំរាមគំហែងបំភៃពលរដ្ឋមិនឱ្យតវ៉ាទៀតចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
ការិយាល័យទទួលព័ត៌មាន ០១២៨៧១៥៧៥/០៨៨២៧៩៩៩៣៩/០៩៦២៨៣១៤០០
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន២៥គ្រួសាររស់នៅភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍ ពួកគាត់បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកឱ្យសារព័ត៌មានយើងដឹងថា ប្រជាពលរដ្ឋបានមក កាប់គាស់ដីនោះដោយប្រើ កាំបិត ពូថៅ ដឹងចប និងភ្គាក់ ធ្វើចេញពីកំលាំងញឹសឈាមសុទ្ធសាទតាំងពីឆ្នាំ២០០៥ដើម្បីអស្រ័យផលចិញ្ចិមជិវិតមុនក្រុមហ៊ុនចិនមកម្លេះ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់បានកាន់កាប់អស្រ័យផលលើដីនេះបាន១៥ឆ្នាំហើយ ស្រាប់តែចុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះលោក ប៉ាក់ ថន មេឃុំឈើតុំ លោក ទេស ស៊ីថាត មេប៉ុសិ៍ រួមទាំងលោក ហីុម ចៅវ៉ាយស្រុកក្រគរ ឃប់ឃឹតគ្នាយក ត្រាក់ទ័រ៣គ្រឿង ទៅឈូសឆាយផ្ទះសំបែង និងផលដំណាំរបស់ពួកគាត់ចោលខ្ទីចខ្ទីអស់គ្មានសល់ មិនតែប៉ុណ្ណោះថែមទាំងចោទនិងយកលេះថា ខាងក្រុមហ៊ុនជាអ្នកឈូសឆាយទៅវិញ ។
ពួកគាត់បន្ថែមទៀតថា ខាងអាជ្ញាធមឃុំឈើតុំ និងអាជ្ញាធមស្រុកក្រគរតែងតែប្រើល្បិចនេះល្បិចនោះថានិងឱ្យដីស្រាប់តែថ្ងៃមួយហៅទៅសាលាស្រុកទាំងព្រលឹមភ្លឺស្រាងៗដល់សាលាស្រុកគេចាប់គាត់ដាក់គុកតែម្តងទៅមិននិយាយហេតុផលអីសោះ ។
រឿងរាវដីនេះប្រជាពលរដ្ឋទាំង២៥គ្រួសារសុំការអន្តរគមន៍ពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់លោកបានចេញចំណាទៅធ្វើការដោះដីធ្លីរបស់ប្រជាពលរដ្ឋហើយបែជាលោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់ពលរដ្ឋចោទថាមិនបានចុះទៅមើលដល់មូលដ្ឋានដីពលរដ្ឋជាក់ស្តែងនោះទេ មកធ្វើការដោះត្រឹមសាលាឃុំឈើតុំ គ្រាន់តែលើកបង្ហាញផែនទីចង្ហុលប្រាប់ពួកគាត់តែប៉ុណ្ណោះ និងគំរាមគំហែងបំភៃពលរដ្ឋមិនឱ្យតវ៉ាទៀតទេ បើនៅតវ៉ាទៀតចាប់ដាក់គុកហើយ(ដោយអំណាចរដ្ឋ!!!!!) ។
តើឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ គឹតយ៉ាងណាដែលឃើញប្រជាពលរដ្ឋទាំង២៥គ្រួសារដែលគាំទ្រគណះបក្សប្រជាជនកម្ពុជារបស់លោកកំពុងរងទុក្ខវេទនាដោយបាត់បង់ដីធ្លីធ្វើកសិកម្មចិញ្ចិមជីវិតតើឱ្យពួកគាត់សង្ឃឹមអ្វី។
អង្គភាពសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងលោក មេឃុំឈើតុំ តាមរយះលេខ ០៩៧៤៤៤៧១០៧ និងលោក ចៅវ៉ាយស្រុកក្រគរ តាមរយះលេខ ០៩៧៦៦៨៧៥៥៩ ខូលចូលតែមិនមានអ្នកទទួលជុំវិញករណីខាងលើនេះ។
ប្រជាពលរដ្ឋនៅតែទទូចស្នើសុំឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់សូមលោកមេត្តាជួយដោះស្រាយដីធ្លីដល់ពលរដ្ឋផងទាន ៕
អង្គភាពយើងខ្ញុំរងចាំការបកស្រាយរាល់ម៉ោងធ្វើការ។
ដោយស្ម័គ្រជាតិទេ បើនៅតវ៉ាទៀតចាប់ដាក់គុកហើយ(ដោយអំណាចរដ្ឋ!!!!!) ។
តើឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ គឹតយ៉ាងណាដែលឃើញប្រជាពលរដ្ឋទាំង២៥គ្រួសារដែលគាំទ្រគណះបក្សប្រជាជនកម្ពុជារបស់លោកកំពុងរងទុក្ខវេទនាដោយបាត់បង់ដីធ្លីធ្វើកសិកម្មចិញ្ចិមជីវិតតើឱ្យពួកគាត់សង្ឃឹមអ្វី។
អង្គភាពសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងលោក មេឃុំឈើតុំ តាមរយះលេខ ០៩៧៤៤៤៧១០៧ និងលោក ចៅវ៉ាយស្រុកក្រគរ តាមរយះលេខ ០៩៧៦៦៨៧៥៥៩ ខូលចូលតែមិនមានអ្នកទទួលជុំវិញករណីខាងលើនេះ។
ប្រជាពលរដ្ឋនៅតែទទូចស្នើសុំឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់សូមលោកមេត្តាជួយដោះស្រាយដីធ្លីដល់ពលរដ្ឋផងទាន ៕
អង្គភាពយើងខ្ញុំរងចាំការបកស្រាយរាល់ម៉ោងធ្វើការ។
ដោយ=ពន្លឺខ្មែរអមតះ