ព័ត៌មានជាតិ
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង សម្លាប់ជីវិតមនុស្ស៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃចេញផ្សាយៈ November 24, 2025ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លំាងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន និងលោក អគ្គនាយកក្រុមហ៊ុន ហេងឡុង (ចំការកៅស៊ូបឹងកេត) បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី […]
(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាល និងជាប្រធានគណ:កម្មាធិការមូដ្ឋានសមាគមមិត្តនគរបាលខេត្តឧត្តរមានជ័យបាននាំយកថវិការប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន ៣គ្រួសារ
(គេហទំព័រពន្លឺខ្មែរអមត:)ឈ្មោះ អាន និងឈ្មោះ ចែអេង បើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ បៀអាប៉ោង ពេញបន្ទុកភូមិរលួស សង្កាត់ស្រយ៉ូវបែជាអាជ្ញាធរពាក់ព័ន្ធសំងំស្ងាត់ស្ងៀម
(គេហទំព័រពន្លឺខ្មែរអមត:)សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥ គីឡូក្រាម
(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងនិងប្រគល់រថយន្តសារ៉ែនជូនប្រើប្រាស់ក្នុងអង្គភាព
(គេហទំព័រភ្នំពន្លឺខ្មែរអមត:)ផ្ទេរសាំងពីរថយន្តទៅស៊ីទែន មិនប្រុងប្រយ័ត្នត្រូវ បណ្ដាលឲ្យឆាបឆេះរាលឆ្លងដល់ផ្ទះ រងរបួសមនុស្ស
(គេហទំព័រស្ម័គ្រជាតិ)លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងអធិការនគរបាលស្រុកនិងបន្តចុ:សួរសុខទុក្ខនគបាលកំពុងសំរាកព្យាបាលជុំងឺ
(គេហទំព័រពន្លឺខ្មែរអមត:)លោក សូរ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគងចូលរួមសហការណ៍ជាមួយគណ:កម្មការត្រួតពិនិត្យបើកគ្រិះស្ថានសិក្សាសាធារណ:របស់រដ្ឋនិងឯកជន
(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានអញ្ជើញដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលើកទិសដៅអនុវត្តបន្តទាំង៦ចំណុច
(គេហទំព័រពន្លឺខ្មែរអមត:)ពិតជាសោកស្ដាយណាស់ ករណីអគ្គិភ័យឆាបឆេះផ្ទះនិងលុយរបស់ប្រជាពលរដ្ឋ មួយកន្លែងនៅស្រុកក្រឡាញ់
(គេហទំព័រពន្លឺខ្មែរអមត:)មានងារជាឧកញ៉ាឈ្មោះជា ចាន់ដេត ប្រកបមុខរបជាម្ចាស់សង្វៀនប្រជល់មាន់ និងអាប៉ោងដ៏ធំក្នុងស្រុកបាទី បានបញ្ជាឱ្យបក្សពួកខ្លួន វាយអ្នកសារព័ត៌មានអោយរបួសធ្ងន់ ?