(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងនិងប្រគល់រថយន្តសារ៉ែនជូនប្រើប្រាស់ក្នុងអង្គភាព
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តឧត្តរមានជ័យ ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែង អធិការ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែង ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកស្នងការរង, លោកនាយ-នាយរងការិយាល័យបុគ្គលិក, នាយ-នាយរង និងមន្រ្តីចំណុះអធិការដ្ឋាន, លោកមេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីមន្រ្តីរាជការស្ថាប័នពាក់ព័ន្ធជុំវិញស្រុកអន្លង់វែង ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្នងការក៏បានប្រគល់រថយន្តសារ៉ែន ចំនួន ០១ គ្រឿង ផ្តល់ជូនអង្គភាពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ពិធីប្រកាសតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋានននគរបាលស្រុកអន្លង់វែង ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។
សូមជម្រាបថា៖ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាអធិការនគរបាលស្រុកអន្លង់វែងថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ជំនួសលោកវរសេនីយ៍ឯក សុីម វណ្ណះ ដែលត្រូវតែងតាំងជាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ៕