(គេហទំព័រពន្លឺខ្មែរអមត:)មានងារជាឧកញ៉ាឈ្មោះជា ចាន់ដេត ប្រកបមុខរបជាម្ចាស់សង្វៀនប្រជល់មាន់ និងអាប៉ោងដ៏ធំក្នុងស្រុកបាទី បានបញ្ជាឱ្យបក្សពួកខ្លួន វាយអ្នកសារព័ត៌មានអោយរបួសធ្ងន់ ?
ចេញផ្សាយថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តតាកែវ ÷ ម្ចាស់សង្វៀនប្រជល់មាន់ឈ្មោះជា ចាន់ ដេត ដែលមានរមងារ ជាឧកញ៉ា បែរជាមក លេងល្បែងប្រជល់មាន់ និងអាប៉ោងដ៏ធំក្នុងស្រុកបាទី បានបញ្ជាឱ្យបក្សពួកខ្លួន វាយអ្នកសារព័ត៌មានអោយរបួសធ្ងន់ រីឯលោក សុខ សំណាង ស្នងការដ្ឋាន នគរបាលខេត្តតាកែវ មិនគូរបណ្តោយ អោយលេង តទៅទៀតនោះទេ ?
ប្រភពពីអ្នកសារព័ត៌មានមួយក្រុម បានចុះផ្តិតយករូបភាពត្រូវក្រុមកកាងត្បែង (វាយរងរបួសធ្ងន់ )នៅចំណុចទីតាំង ភូមិតាល្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចន្លោះវេលា ប្រហែលម៉ោង ៣.៣០នាទី នៅថ្ងៃទី១៦ .ខែតុលា ឆ្នាំ២០២១ជាថ្ងៃកើតហេតុ។
ជាក់ស្តែង ក្រុមអ្នកញៀនល្បែង តែងតែអួតអាង ថាគ្មានសមត្ថកិច្ចពាក់ព័ន្ធ ខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានណា ហ៊ានប៉ះពាល់នោះទេ ព្រោះ ឈ្មោះជា ចាន់ ដេតដែលមានងារជាឧកញ៉ា បានបង់លុយ ទៅអោយសមត្ថកិច្ច ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើអស់ហើយ ជាថ្នូរមិនបង្ក្រាប។
ជុំវិញរឿងរ៉ាវ ដែល បក្សពួក របស់ម្ចាស់សង្វៀនមាន់ជល់ ឈ្មោះ លោកជា ចាន់ ដេតដែលមានងារជាឧកញ៉ាបាន បញ្ជាអោយកូនចៅខ្លួន វាយមកលើអ្នកសារព័ត៌មាន តើរឿងនិងទៅជាយ៉ាងណា សម្រាប់ កម្លាំងអធិការដ្ឋាន នគបាលស្រុកបាទី ទទួលផលពីបុគ្គល ឈ្មោះជាចាន់ ដេតដែលមានងារជាឧកញ៉ាទេដឹង បានជាក្រុមអ្នកកាសែត ចុះផ្សាយ ទើបចុះបង្ក្រាប។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃខិតខំអោយបងប្អូន ប្រជាពលរដ្ឋថែទ្រាំសុខភាព និងចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ បីកុំ បីការពារ បែរជាឈ្មោះជាចាន់ដេតដែលមានងារជាឧកញ៉ា ថ្លើមធំហ៊ានផ្គើនបើកល្បែងប្រជល់មាន់ និង អាប៉ោង មិនខ្លាចឆ្លងរីករាលដាលជំងឺ កូវីដ១៩ ។
ប្រជាពលរដ្ឋ រស់នៅភូមិតាត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី រងចាំមើលចំណាត់ការ របស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តមានវិធានការយ៉ាងណាទៅលើបុគ្គល ឈ្មោះ ជាចាន់ ដេត ដែលមានរមងារជាឧកញ៉ាទៀតផង និងបក្សពួកល្បីថា វាយក្រុមអ្នកកាសែត រងបួសធន់។ប្រភពហ្វេសបុក