(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាល និងជាប្រធានគណ:កម្មាធិការមូដ្ឋានសមាគមមិត្តនគរបាលខេត្តឧត្តរមានជ័យបាននាំយកថវិការប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន ៣គ្រួសារ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តឧត្តរមានជ័យ ÷ នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៧ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យបុគ្គលិក នាំយកថវិកាឧបត្ថម្ភសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ១៨,០០០,០០០៛ ( ដប់ប្រាំបីលានរៀលគត់) ប្រគល់ជូនដល់ ក្រុមគ្រួសារសព ចំនួន ៣គ្រួសារ ៖
១.លោកស្រី បឿ អាង ត្រូវជាប្រពន្ធ នៃសពលោក អនុសេនីយ៍ទោ សេន ឈុប ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺគាំងបេះដូង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់)
២.លោកស្រី រ៉ាន ធារ៉ា ត្រូវជាកូនបង្កើត នៃសពលោក អនុសេនីយ៍ទោ អឹម រី ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺគាំងបេះដូង នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់)
៣.លោក យ៉ែម សុជា ត្រូវជាកូនបង្កើត នៃសពលោកអនុសេនីយ៍ទោ ចុក ចែម ជាសមាជិក ស.ម.ន ទទួលមរណភាពដោយជំងឺប្រចាំកាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ទទួលបានទឹកប្រាក់ចំនួន ៦.០០០.០០០៛ ( ប្រាំមួយលានរៀលគត់)
ក្នុងឱកាសនោះផងដែរ លោកស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារសព ជាកិច្ចចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ ។