(គេហទំព័រស្ម័គ្រជាតិ)លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងអធិការនគរបាលស្រុកនិងបន្តចុ:សួរសុខទុក្ខនគបាលកំពុងសំរាកព្យាបាលជុំងឺ

ចេញផ្សាយថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476178

ខេត្តសៀមរាប ÷ នៅថ្ងៃច័ន្ទ១២កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កពស២៥៦៥
ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៤៣០នាទីស្ថិតនៅសាលាស្រុកសូទ្រនិគម បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកអធិការ នគរបាលស្រុកសូទ្រនិគម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម
លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម ។

និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក ស្នងការរង, លោក នាយ-នាយរងការិយាល័យបុគ្គលិក ព្រមទាំងក្រុមការងារចំណុះការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាគណៈប្រតិភូអមដំណើរលោកស្នងការ លោក មេបញ្ជាការកងរាជអាវុធហត្ថស្រុកសូទ្រនិគម, មេបញ្ជាការផ្នែកសឹករងស្រុកសូទ្រនិគម, លោក លោកស្រីអធិការរងនគរបាលស្រុក, មេឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចំណុះទាំង១០ សរុបប្រមាណ ៥០នាក់ ។

បន្ទាប់ពីការអានសេចក្ដីសម្រេចស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងពិធីប្រគល់ត្រា, លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានផ្ដល់អនុសាសន៍ល្អៗ ជូនដល់លោកវរសេនីយ៍ទោ ឃីម ផល្លា ជាអធិការ នគរបាលស្រុកសូទ្រនិគម ដែលទើបទទួលភារកិច្ចថ្មី ក្នុងការដឹកនាំ អង្គភាពអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ឱ្យបានល្អប្រសើរ ។

ក្នុងនោះដែរ ក្រោយពីបញ្ចប់កម្មវិធីប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែង, លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ បានអញ្ជើញជួបសួរសុខទុក្ខ លោកវរសេនីយ៍ឯក ទេព ចាន់ណា អតីតជាអធិការ នគរបាលស្រុកសូទ្រនិគម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានផងដែរ ៕