(គេហទំព័រពន្លឺខ្មែរអមត:)លោក សូរ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគងចូលរួមសហការណ៍ជាមួយគណ:កម្មការត្រួតពិនិត្យបើកគ្រិះស្ថានសិក្សាសាធារណ:របស់រដ្ឋនិងឯកជន
ចេញផ្សាយថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប ÷ លោក សូរ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគង ចូលរួមសហការណ៍ ជាមួយគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃ ការបើកគ្រឹះស្ថាន សិក្សាសាធារណ: របស់រដ្ឋ និង ឯកជន ដឹកនាំដោយ ឯកឧត្តមពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យ មើលទិដ្ឋភាព និងសកម្មភាពនៃការអនុវត្ត វិធានការស្តង់ដារ ក្នុងថ្ងៃបើកសាលាឡើងវិញ ជាលក្ខណៈសាកល្បង នៅវិទ្យាល័យហ៊ុន សែនប្រាសាទបាគង កាលពីព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២១នេះ។
ការបើកសាលារៀនឡើងវិញ ជាលក្ខណៈសាកល្បងនេះ គឺសម្រាប់តែ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២សិន សម្រាប់ពេលព្រឹក និងពេលថ្ងៃរសៀល ដោយរៀបចំជាបណ្ដុំ ដោយក្នុងមួយថ្នាក់ កំណត់អោយមានសិស្សចូលរៀន ពី១០ នាក់ ទៅ១៥នាក់តែប៉ុណ្ណោះ ។ ក្នុងនោះ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បង្រៀនត្រូវ តែជាបុគ្គល ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានពិនិត្យសុខភាពរួចរាល់ជាមុន។
ដោយឡែកសម្រាប់ការចេញលេង ក្នុងអំឡុងពេល សិក្សាវិញ ក៏ត្រូវបានចែកវេនគ្នា អោយចេញលេងដែល ដើម្បីងាយ ស្រួលគ្រប់គ្រង ទប់ស្កាត់ ការឆ្លងនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេល សាកល្បងបើកសាលារៀនឡើងវិញនេះផងដែរ ៕