(គេហទំព័រ ពន្លឺខ្មែរអមតះ)ឈ្មួញឈើឈ្មោះ ចែចាន់ ប្រចាំឃុំខ្វាវពូកែដឹកជញ្ជូនឈើខុសច្បាប់ស្ទើរជារាងរាល់ថ្ងៃម្តង៤ទៅ៥គោយន្តចេញពីកំបោអរឆ្លងកាត់មុខផ្ទះលោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថាននិងរដ្ឋបាលព្រៃឈើដឹកនាំដោយលោក សូរ ផល្លា និងលោក យ៉ែម តារ៉ា គ្មានការបង្រាបអ្វីបន្តិចសោះ

  1. ចេញផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
    ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តសៀមរាប : ពលរដ្ឋរស់នៅតំបន់ឃុំខ្វាវ ស្រុកជីក្រែ ខេត្តសៀមរាប បានឱ្យដឹងថាការដឹកជញ្ជូនផលអនុផលព្រៃឈើនៅតំបន់នោះដឹកយ៉ាងកំហុក កូនឈើតូចៗនិងសសរគ្រាក់ ឈើតាប់ ជាពិសេសឈ្មោះ ចែចាន់ ធ្វើការរកស៊ីបទល្មើសឈើដុះស្លែច្រើនឆ្នាំមកនេះគឺធ្វើការប្រមូលឈើពីចំណុច ឆ្នុកទ្រូ និងក្រសាំង យកមកស្តុបទុកកំបោអរគ្រប់ចំនួនហើយទើបដឹកឈើចេញម្តង៤ទៅ៥គោយន្តកន្រ្តៃយកទៅចេកចាយតាមដេប៉ូដោយសុវត្តិភាពមិនមានការរំខានដល់មន្រ្តីរបរិស្ថាននិងមន្រ្តីររដ្ឋបាលព្រៃឈើនោះទេ ។

តាមការបង្ហើបពីអាជ្ញាធមតូចតាចម្នាក់បានឱ្យដឹងថា លោក សូរ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង បានដាក់កំលាំង លោក យ៉ែម តារ៉ា លោករើន និងលោកដឹម ដើរគៀងគរស្ទាក់ចាប់ពលរដ្ឋដឹកឈើលក្ខណះគ្រួសារគៀបធ្វើស៊ីបង់លុយរួចជាថ្នូមិនបង្រាបទើបធ្វើរការដោះលែងវិញ ។

ប្រភពដ៏ដែលបានបន្តទៀតថា រីឯលោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថានក៏មិនខុសគ្នាដែរបានដាក់កំលាំងបើកដៃឱ្យ លោកឈឿម លោកសែម និងលោកគង់គា ដើរធ្វើផ្ជុះធ្វើភ្លៀងជំរិតទាលុយជាថ្នូមិនបង្រាបពីក្រុមដឹកជញ្ជូនបទល្មើសឈើក្នុងដែលដីរបស់ខ្លួនគ្រប់គ្រង ។

ប្រជាពលរដ្ឋបានរអ៊ូរទាំលើកឡើងថាព្រៃអភិរក្សបឹងពែក្នុងដែនជំរកសត្វព្រៃពីមុននិងឥឡូវខុសគ្នាឆ្ងាយណាស់ដោយមានលោក ជុំ ពៅ ប្រធានស្នាក់ការបរិស្ថាន និងលោក សូរ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែ ជាអ្នកគ្រប់គ្រងជិតរលាយព្រៃឈើអស់ផុតពូជហើយ ។

តាមការសង្ស័យរបស់មហាជន នៅតំបន់ឃុំខ្វាវសម្បូរឈ្មួញដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើយ៉ាងអនាថិប្បតេយ្យដោយគ្មានការបង្រាបពីសំណាក់លោក ពៅ ជុំ មន្ត្រីរបរិស្ថាននិងលោក សូរ ផល្លា មន្ត្រីររដ្ឋបានព្រៃឈើដែលប្រចាំការនៅតំបន់នោះគឺប្រហែលអស់លោកត្រូវរូវគ្នាជាមួយឈ្មួញរកស៊ីបទល្មើសឈើទទួលបានលាភសការ:ជាទីគាប់ចិត្តហើលមើលទៅ ។

តើលោក ស៊ិន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើេខេត្តសៀមរាបមានដឹងថាពីសកម្មភាពកូនចៅរបស់លោកដែរឬទេ?តើលោកនៅតែបណ្តែតបណ្តោយអោយកូនចៅធ្វើរបៀបពុករលួយយ៉ាងនេះបន្តទៀតឬ?

អង្គភាពគេហទំព័រស្ម័គ្រជាតិរងចាំការបកស្រាយរាល់ម៉ោងធ្វើការ ដោយ:ស្ម័គ្រជាតិ