(គេហទំព័រ ពន្លឺខ្មែរអមតៈ)យីនឹកស្មានមិនដល់ម្តាយចិត្តតិរិច្ឆានរូបនេះចេះធ្វើទៅរួចនាំកូនស្រីខ្លួនបង្កើតអាយុទើបតែ១៣ឆ្នាំយកទៅឱ្យមនុស្សប្រុសរំលោភរហូតសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី

ចេញផ្សាយថ្ងៃពុធ ទី២៣ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២)៖ សមត្ថកិច្ចនគរបាលស្រុកឧដុង្គធ្វើការ ឃាត់ខ្លួន ម្តាយចិត្តអប្រិយ និងមនុស្សប្រុសម្នាក់ទៀតភ្លាមៗ ដោយសារតែ
ម្តាយចិត្តតិរិច្ឆានរូបនេះ បាននាំកូនស្រីរបស់ខ្លួនអាយុទើបតែ១៣ឆ្នាំ ឱ្យមនុស្សម្នាក់រំលោភរហូតបានសម្រេច ហើយកូនស្រីរត់ទៅប្តឹងសមត្ថកិច្ច។

ហេតុការឃាត់ខ្លួនម្តាយចិត្តតិរិច្ឆាន និងជនល្មោភកាមនេះ នៅក្នុងភូមិចិនដាំម្លូរ ឃុំវាំចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។នគរបាលស្រុកបាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ពេជ្រ ស្រីអ៊ី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ(ជាម្តាយ និងជាអ្នកផ្តល់ទីតាំងរំលោភសេពសន្ថវៈកូនខ្លួន) និងឈ្មោះ សេក ណារិន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាជនល្មោភកាមពាក់ព័ន្ធករណីរំលោភ)។

នគរបាលស្រុកបានបន្តទៀតថា ស្រ្តីជាម្តាយនិងបុរសឈ្មោះ សេក ណារិន អាយុ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្គាល់គ្នា។ ស្រាប់តែម្តាយចិត្តតិរិច្ឆាន បែរជារៀបចំ និងផ្តល់ទីតាំង ឱ្យបុរសរូបនេះរំលោភសេពសន្ធវៈលើឈ្មោះ ម .ស.ន ភេទស្រីអាយុ១៣ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះពេជ្រ ស្រីអ៊ី រស់នៅក្នុងភូមិឃុំកើតហេតុទៅវិញ។

ក្រោយពីធ្វើសកម្មភាពរួច ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
ប្រភពពីនគរបាលបានបន្តទៀតថាក្រោយពីសាកសួរជនសង្ស័យទាំងពីររួចរាល់ក៏បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធីបន្ត៕