(គេហទំព័រ ពន្លឺខ្មែរអមតៈ)តើលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំពិតជាខ្លាចឈ្មោះ ណូរ៉ា ដែលជាមេឆ្នោតវៀតណាមដ៏ធំប្រចាំខេត្តមេនឬទើបមិនហ៊ានធ្វើការបង្រាបព្រោះខ្លាចបាត់បង់លាភសក្ការ:…?
ចេញផ្សាយថ្ងៃពុធ ទី២៣ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកំពង់ធំ÷សមត្ថកិច្ចក្នុងខេត្តកំពង់ធំកំពុងរក្សាការសៀមស្ងាត់ចំពោះឆ្នោតវៀតណាម កំពុងតែពេញនិយម នៅក្នុងខេត្តកំពង់ធំ ដែលមហាជនស្គាល់ឈ្មោះថា ណូរ៉ា ជាមេឆ្នោតវៀតណាមដ៏ធំប្រចាំក្នុងខេត្តកំពង់ធំនឹងខេត្តសៀមរាប។
បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទីតាំងដែលកត់ឆ្នោតវៀតណាមលក់ក្នុងផ្សារធំៗមានក្នុងខេត្តកំពង់ធំមានដូចជា ÷
👉 ១.ផ្សារចាស់
👉 ២.ផ្សារថ្មី
👉 ៣.ផ្សារថ្នល់បែក
👉៤.ផ្សារក្បាល់ថ្នល់
ចំណែកសមត្ថកិច្ចនៅក្នុងខេត្តកំពង់ធំតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ហាក់មិនអើពើនឹងឆ្នោតវៀតណាម ដែលកំពុងដំណើរការដោយខុសច្បាប់ទាល់តែសោះ។ឬមួយក៏អស់លោកភ្លេចភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំនុចទៅហើយឬយ៉ាងណាទើបមិនហ៊ានធ្វើការបង្ក្រាបបែបនេះ។ ឬមួយក៏អស់លោកបានទទួលលាភសក្ការៈពីម្ចាស់ឆ្នោតយួនវ័យក្មេងឬយ៉ាងណាទើបបើកភ្លើងខៀវបែបនេះ។
តើឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំដឹងដែរឬយ៉ាងណាចំពោះឆ្នោតយួនក្នុងខេត្តរបស់លោកកំពុងតែរីកដុះដាលធំឡើងៗអត់ឃើញសមត្ថកិច្ចថ្នាក់ក្រោមចុះចាប់ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យទាំងមេទាំងកូនទទួលបានសំណែនទាំងអស់គ្នាហើយមើលទៅបានជារក្សាភាពស្ងៀមស្ងាត់ទាំងអស់គ្នាបែបនេះ។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តមងួន រតន: អភិបាលនៃគណ:អភិបាលខេត្តខេត្តកំពង់ធំសូមឯកឧត្តមក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោមដើម្បីអនុវត្តតួនាទីធ្វើការជួយបង្ក្រាបនិងទប់ស្កាត់ឆ្នោតវៀតណាមដោយខុសច្បាប់ ដែលកំពុងតែរីករាលដាលផងទាន។
ដើម្បីសុខសុវត្ថិភាពនិងបញ្ចៀសនិងអំពើចោរកម្មផ្សេងៗទូទាំងខេត្តកំពង់ធំផង។
អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ (បន្តនៅលេខក្រោយ)៕