ខេមរៈ ស្រី ពៅ បានទទួលមរណភាព បន្ទាប់ពីបានឈឺអស់ រយៈពេល ៤ ឆ្នាំ កន្លងមកនេះ
ភ្នំពេញ ៖ បន្ទាប់ពីដំណឹងដ៏ក្ដុកក្ដួល នៃមរណភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ បានធ្វើឲ្យរង្គើខ្លាំង ដល់មជ្ឈដ្ឋានអ្នកសិល្បៈរួចមក តារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើត បានសម្ដែងនូវក្ដីសោកសៅយ៉ាងខ្លាំងរកអ្វីនិយាយ
មិនបាន ដោយបានបញ្ជាក់ត្រឹមពាក់យ៉ាងខ្លីថា «ប្អូនស្រីដ៏កំសត់របស់បង ឈឺរហូត រយៈពេល៤ឆ្នាំហើយ ទើប
ទទួលមរណភាព ។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេរប្រយោគខ្លី ប៉ុន្តែបង្កប់ដោយអត្ថន័យក្ដុកក្ដួលយ៉ាងជ្រាលជ្រៅ ចេញពីក្រអៅបេះដូងថា «អូនស្រីដ៏កំសត់របស់បង ប្អូនបានទៅដល់សុគតិភពហើយ! ទទួលមរណភាពម៉ោង១រសៀល នៅប្រទេសឥណ្ឌា។ តាំងពីឈឺរហូតទទួលមរណភាព មានរយ:ពេល៤ឆ្នាំហើយ..»!
ជាមួយគ្នានេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់លោក ខេមរៈ ភារុណ ជាបងប្រុសបង្កើតម្នាក់ទៀត ក៏បានប្រកាសដំណឹងដ៏សោកសៅនេះ ផងដែរថា «ស្រណោះប្អូនពៅបងសែនល្អណាស់ ក្នុង លោក នេះ» និងពាក្យថា «ប្អូនស្រីពៅលាយើងទាំងអស់គ្នាហើយ»។
ដោយឡែកសម្រាប់តារាល្បីៗ ក្នុងប្រទេសកម្ពុជា ក៏បានសម្ដែងមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព តារាចម្រៀង ខេមរៈ ស្រីពៅ ផងដែរ។ ក្នុងនោះ មានតារាល្បីៗដូចជា ប្រធានសមាគម សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង ខាត់ សុខឃីម, លោក ហេងឡុង, កញ្ញា ទេព បូព្រឹក្ស, វីជេ អាឡាស្កូ, លោក ខេម លោក មាស សាលី, កញ្ញា រតនៈ ពិសី, លោក ពេជ្រ ថាណា, កញ្ញា ថន លក្ខិណា, ប៉ុបពី, លោក ភុល សុវណ្ណដានីន, តារាសម្ដែង វ៉ាង ស្រីណូ, កញ្ញា សុខ ពិសី, ពេជ្រ សោភា, ប៉ែន ចំរ៉ុង រួមទាំងតារាល្បីៗជាច្រើនដួងទៀត បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំ ដល់ ក្រុមគ្រួសារ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ផងដែរ ។
គួរបញ្ជាក់ថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ ១ រសៀល ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ នេះ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាលនៅទីនោះ អស់រយៈពេលជិត២ខែរួចមក។
សាច់ញាតិរបស់ តារាចម្រៀងខេមរៈ ស្រីពៅ បានថ្លែងប្រាប់ បណ្តាញព័ត៍មាន អោយដឹងថា តារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនបង្កើត របស់កំពូលតារាមចម្រៀងខេមរៈ សិរីមន្ត បានទទួលមរណភាពហើយ នៅវេលាម៉ោងប្រមាណ១រសៀល នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ នេះ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារ បាន
បញ្ជូនទៅព្យាបាលនៅទីនោះ អស់រយៈពេលជិត២ខែរួចមក។
នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ នៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ៕