អាជីវកម្មជីកយកអាចម៌ដីលក់ របស់លោក រស់ ចំរើន កំពុងតែល្មើសច្បាប់ កំណត់


ខេត្តសៀមរាប ៖ រណ្តៅ ដីដល់ធំមួយកន្លែងកំពុង ជីកយកអាចម៌ដីលក់ រាល់ថ្ងៃ ដែលមានជម្រៅ ១០ទៅ ១៥ ម៉ែត្រ កំពុងតែល្មើសច្បាប់អនុញ្ញាត់ របស់ មន្ទីរ រ៉ែ និង ថាលពល ដែលបានអនុញ្ញាត់ ម្ចាស់អាជីវកម្ម ឈ្មោះ រស់ ចំរើន ទីតាំងជីក យកអាចម៌ដីនេះ ស្ថិត នៅ ក្នុង ភូមិ គោក ដូង ឃុំ ពួក ស្រុក ពួក ខេត្ត សៀមរាប បើតាមការអោយ ដឹង ពីលោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក បានប្រាប់តាម ទូរសព្ទ័ អោយដឹងថា លោក បានដឹងហើយ ចំណុច រណ្តៅដី ខាងលើនេះ តែជីវកម្ម របស់គេ   បានសុំច្បាប់អនុញ្ញាត់រួចផងដែល លោក បាន បញ្ជូន ឯសារទៅ  ខេត្តអស់ហើយ តែមិនទាន់បានមកដល់ដៃម្ចាស់អាជីវកម្មនោះទេ ប្រហែលជាមួយអាទិត្យ ទៀតអាចបានច្បាប់ហើយ  បច្ចុប្បន្ននេះ អាជីវកម្មលោក រស់ ចំរើន កំពុងតែប្រកបយ៉ាងសកម្ម ទោះបីច្បាប់អនុញ្ញាត់ មិនទាន់ធ្លាក់មកដល់ក៍ដោយ ហើយថែមទាំងមានជម្រៅ ជ្រៅ រហូតដល់ទៅ ១០ទៅ១៥ ម៉ែត្រ ឯណ្ណោះ ចំណែក លោក អភិបាលស្រុក ពេលដែ

ភ្នាក់ងារ សារព័ត៍មាន បានរាយការណ៍ជូន អំពីជម្រៅ ជ្រៅ នឹង មិនបានធ្វើរបងពាត់ជុំវិញ ជៀសវាងមានការគ្រោះថ្នាក់ ផ្សេងៗ ដែលមានផ្ទះប្រជាពលរដ្ឋនៅក្បែរៗនោះផងដែល តែលោក

មិនបានឆ្លើយតបបញ្ហានេះឡើយ លោកថារវល់ប្រជុំ  ចាំមើល តើមានច្បាប់អនុញ្ញាដូចការលើកឡើងដែលឬទេហើយ

មានជម្រៅជ្រៅ ដូចដែលលោក រស់ ចំរើន កំពុងធ្វើសកម្មភាព

នេះដែលឫអត់ ៕