ព្រះភិក្ខុឋិតចន្ទោ ថោងសុវណ្ណដារ៉ា គង់នៅវត្ត ប្រាសាទខ្នារបច្ចឹមគិរី (ហៅវត្តឈូក) សូមអំពាវនាវសម្តេច ទ្រង់ លោកឧកញ៉ា លោក ជំទាវ ញតិ្តញោម ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាចង់ចូលរួមបច្ចាយដើម្បីកសាងក្លោងទ្វារវត្ត
ខេត្តព្រះវិហារ ៖ ខ្ញុំព្រះករុណាអាត្មាភាពសូមចំរើនពរដល់ញត្តិញោម ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានសទ្ធាចង់ចូលរួមចាប់មគ្គផលភ្ជាប់និស្ស័យតាមកំលាំងសទ្ធាក្នុងការកសាងក្លោងទ្វារវត្ត ប្រាសាទខ្នារបច្ចឹមគិរី(ហៅវត្តឈូក)ឋិតក្នុងភូមិឈូក ឃុំ ភ្នំ ត្បែង២ ស្រុក គូលែន ខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ក្នុងការកសាងមានការខ្វះខាតជាច្រើនដូចជា ឥដ្ធ(1000ដុំ=250000៛) ខ្សាច់(1គីប=50000៛) សីុម៉ង់(1តោន=420000៛) ថ្មបុកគ្រឹះ(1គីប=60000៛) ថ្មចាក់ធ្នឹម(1គីប=52000៛) ដែក(16លី១ដើម=52000៛) ដែក(10លី១ដើម=20000៛) អាស្រ័យដូចបានជំរាបជូនខាងលើប្រសិនបើប្រជាពុទ្ធបរិស័ទ
មានសទ្ធាចង់ចូលរួមភ្ជាប់និស្ស័យ ក្នុងការកសាងក្លោងទ្វារនិងមានការខ្វះខាតជាច្រើនទៀតក្នុងការកសាងក្នុង ទីឃ្លាវត្តដូច្នេះហើយ សូមញត្តិញោម ជួយជាសទ្ធាដើម្បីផលបុណ្យ ក្នុងការកសាង តាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន(ព័ត៍មានបន្ថែម061.841855.088.5151006.096.9650008)
សូមអព្រះគុណ នឹង សូមអគុណ។ការសន្សំបុណ្យរមែងនាំមកនូវសេចក្ដីសុខ ។