
នាំខ្លួនមនុស្សម្នាក់ ក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ទីតាំងរោងសិប្បកម្មមួយកន្លែងក្នុងស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប បានចុះធ្វើបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត នៅក្នុងរោងសិប្បកម្មួយមកន្លែង ដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅ ភូមិគោកឆ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចចម្រុះបានចាប់យកវត្ថុតាង៖ ឈើ ចម្រុះ ចំនួន ១៨៤ដុំ ពេលនេះជំនាញរដ្ឋបាលព្រៃឈើ កំពុងធ្វើការរាប់បែងចែកប្រភេទឈើ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ។ ករណីបង្រ្កាបនេះដែល យោងតាមប្រភព៖ ពីក្រុមអ្នកកាសែត ដែលបានចុះក្នុងករណីបង្រ្កាបរោងសិប្បកម្មមួយនេះបានឲ្យដឹងថា ដំបូងបន្ទាប់ពីពួកគេបានឃើញ រថយន្ត កូរេពណ៌សរ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L 0883 ដឹកឈើចូលដាក់ក្នុងរោងសិប្បកម្ម ដែលមានទីតាំងស្ថិតនៅខាងលើនេះ ក្រុមអ្នកកាសែត បានផ្តិតយករូបភាពនិងបានរាយការណ៍ទៅមន្ត្រីជំនាញរហូតចុះមកពិនិត្យ រថយន្ក កូរេពិតជាមានដឹកឈើពិតប្រាកដមែនម្ចាស់រថយន្ត ដឹកឈើបានប្រាប់ថា ជាប្រភេទឈើ ឌួងចែម ដឹកមកពីភ្នំពេញ និងឈានដល់ការបង្ក្រាប រោងសិប្បកម្មនេះតែម្តង ។ប្រភពដដែរបន្តថា ក្នុងពេលកម្លាំងមន្ត្រីជំនាញ កំពុងប្រតិបត្តិ
ការ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លនបាត់ស្រមោល ហើយក្នុងករណីបង្រ្កាបខាងលើនេះកម្លាំងសមត្ថកិច្ចក៍មានការឃាត់ខ្លួននាំមនុស្សម្នាក់ភេទប្រុសជាជនជាតិវៀតណាម បញ្ជូនទៅផ្នែកអន្តោប្រវេសន៍ផងដែរ ។
លោក ឧ.ត្រី សឿន សេន បានថ្លែងប្រាប់បណ្តាញព័ត៍មាន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១និង២០ ករណីបង្រ្កាបបទល្មើសខាងលើនេះពិតជាមានការនាំខ្លួនមនុស្សម្នាក់ជាជនជាតិវៀតណាម បញ្ជូនទៅផ្នែកអន្តោប្រវេសន៍ ពិតប្រាកដមែន ហើយបើអ្នកព័ត៍មានចង់ដឹងច្បាស់សួរទៅផ្នែកអន្តោប្រវេសន៍ចុះ ពាក់ពន្ធ័នាំខ្លួនជនជាតិវៀតណាមក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើក្នុងរោងសិប្បកម្មខាងលើនេះ មកទល់ពេលនេះអង្គភាពយើងនូវមិនទាន់អាចទំនាក់ទងផ្នែកអន្តោប្រវេស នៅឡើយនោះទេ ៕