អាងមានស័ក្កធំលើស្មាធ្វើបានតាមចិត្តជាមន្ត្រីនគរបាលយកដំបងវាយក្បាលបុរសម្នាក់នៅលើដងផ្លូវបណ្តាលឱ្យហូឈាមស្រោចស្របពេញខ្លូនដោយសារតែស៊ីផ្លេរឡានឱ្យអែបគៀនបន្តិចព្រោះផ្លូវចង្អៀត ពលរដ្ឋរងចាំមើលស្នងការនគរបាលខេត្តមានចំណាត់ដោយយុត្តិធម៍ដែរទេ…..! ចេញផ្សាយថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តតាកែវ ÷ តាមការរៀបរាប់ពីជនរងគ្រោះកាលពីថ្ងៃទី 24 ខែឧសភា ឆ្នាំ 2023 វេលាម៉ោង ១៩ នឹង ៣៧ នាទី ជនរងគ្រោះឈ្មោះ ជន រស្មី រស់នៅភូមិពោធិរោង ឃុំព្តះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវបានជិះរថយន្តដល់ចំណុចកើតហេតុជនរងគ្រោះបានស៊ីផ្លេរនៅលើផ្លូវចង្អៀតទើបស៊ីផ្លេរបានពីលើកឱ្យឡានខាងមុខអែបគៀនបន្តិច បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន់ បានជេប្រមាថមកលើជនរងគ្រោះហើយឈ្មោះ អ៊ួន ឆាន់ ដែលជាមន្រ្តីនគរបាលអធិការស្រុកគិរីវង់ ក៏បានជេប្រមាថមកលើជនរងគ្រោះ ក្រោយមក ឈ្មោះ អ៊ួន ឆាន់ ក៏បានយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាលអោយរងរបួសក្បាលយ៉ាងទំងន់ហើយឈ្មោះ អ៊ួន ឆាន់និងសង្សារក៍រត់បាត់ទៅ ។

បន្សល់ទុក្ខនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ( 1 X 3341) និងមានកាត នគរបាលជាតិមួយសន្លឹក។ ពាក់ព័ន្ធនឹងករណីនេះដែរខាងសារព័ត៌មាន{PKO-NEWS.COM}បានធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទទៅលោកអធិការនគបាលស្រុកគិរីវង់លោកបានប្រាប់ឱ្យដឹងថា រឿងករណីខាងលើនេះលោកបានបញ្ជូនទៅស្នងការជាអ្នកដោះស្រាយហើយ។

បច្ចុបន្បប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ចាំមើលថា តើសម្តេចក្រហោង ស ខេង និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានវិធានការណ៍បែបណាចំពោះមន្រ្តីនគរបាលក្រោមឪវ៉ាតម្នាក់នេះ។