ទើបតែអាយុ១៨សោះតូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២២០២៣ នារីវ័យក្មេងម្នាក់បានសម្រេចគិតខ្លីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនរងគ្រោះឈ្មោះ ហ៊ិន ស្រីល័ក្ខ ភេទស្រី អអាយុ១៨ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលេី ។
បើតាមការលើកឡើងពីឈ្មោះ ចង ជាង ភេទប្រុស អាយុ៦០ឆ្នាំ ដែលត្រូវជាឪពុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុខ្លួនបានបង្ខំកូនអោយទៅធ្វើការងារនៅប្រទេសថៃ លុះក្រោយមកនៅវេលាម៉ោងកើតហេតុខាងលើខ្លួនបានឡើងទៅមើលនៅលើផ្ទះទើបដឹងថាកូនបានចងកដោយយកខ្សែក្រវ៉ាត់ជាប់នឹងចង្រឹងបង្អួចផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងកំណត់ហេតុ រួចប្រគល់សពអោយទៅ ក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕