ដោយឡែកសម្រាប់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានជម្រាបជូនថាក្នុងរយៈពេល ៥ខែ នៃការកកើតចេញជារូបរាងឡើង ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីឯកឧត្តម តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញផ្សាយថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តស្វាយរៀង ÷ និងការដឹកនាំផ្ទាល់របស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមាគមខេត្តស្វាយរៀង មានរចនាសម្ព័ន្ធនៅថ្នាក់ខេត្ត និងនៅថ្នាក់ស្រុក ក្រុងទាំង៨ ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៣០២នាក់ និងបានចុះធ្វើសកម្មភាពសង្គម មនុស្សធម៌ បានចំនួន ១០លើក។ និងមានទីស្នាក់ការផ្ទះលេខ០៣ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ឆ្លើយតបទៅនឹងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះវឌ្ឍនភាពនៃលទ្ធផលការងារ និងសកម្មភាពជាច្រើនរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មិនថាការងារសង្គម ការងារមនុស្សធម៌ ការងារបណ្តុះបណ្តាល និងតម្រង់ទិសជំនាញសារព័ត៌មាន និងការឆ្លើយតបប្រឆាំងនឹងព័ត៌មានក្លែងក្លាយជាដើម ដែលជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល​ ក៏ដូចជាសង្គមជាតិទាំងមូល​ ពិសេសបានចូលរួមជួយកិច្ចការងារសង្គមផ្សេងៗជាមួយរដ្ឋបាលខេត្តស្វាយរៀង ផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ែន វិបុល ក្នុងនាមរដ្ឋបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ជួយធ្វើជាភ្នែកច្រមុះឲ្យរដ្ឋបាលខេត្ត ក្នុងការផ្តល់ព័ត៌មានពីបញ្ហាប្រឈម ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន