(គេហទំព័រពន្លឺខ្មែរអមតះ)ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តចូលរួមជាមួយប្រតិភូអមដំណើរលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្តផ្ទៃប្រទេសក្នុងពិធីសំណេះសំណាលសួរសុខទុក្ខគ្រួរសាពលី.មរណ: ចំនួន៤៦គ្រួសារ

ចេញផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន 0១៧៧៧៨២៨៩=០៨៨២៤៧៦១៦៧

(ឧត្ដមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០១/១១/២០២០ លោក ឧ/ត្រី បោន ប៊ិន មេ/ការ អ.ហ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាមួយប្រតិភូអមដំណើរលោកនាយឧត្តមសេនីយ៍ សៅ សុខា មេ/ការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ នាយ-នាយរង និងពល អ.ហ ខេត្ត ឧត្ដមានជ័យ និងអតីត យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ និងគ្រួសារ ពលី-មរណៈ ចំនួន៤៦គ្រួសារផងដែរ។
ក្នុងពិធីនេះដែរ លោកនាយនាយឧត្ដមសេនីយ៍ បានប្រគល់ថវិកាជូនលោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយសេនាធិការ ចម្រុះ ប្រចាំការនៅទិសយោធភូមិភាគទី៤ និងទី ៥ ចំនួន ២៨០លានរៀលសម្រាប់ផ្តល់ជូនអតីតយុទ្ធជន ចំនួន ២៨គ្រួសារ ក្នុងខេត្តឧត្ដមានជ័យ, និងលោកមេបញ្ជាការ យោធភូមិភាគទី៣ ចំនួន ៤០លានរៀល, លោកមេបញ្ជាការ យោធភូមិភាគទី៤ ចំនួន៤០លានរៀល, យោធភូមិភាគទី៥ ចំនួន៤០លានរៀល, មេបញ្ជាការ កងពលធំ លេខ២ ចំនួន ៤០លានរៀល, លោកមេបញ្ជាការ កងពលធំ លេខ៣ ចំនួន ៤០លានរៀល, មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤១ ចំនួន ៤០លានរៀល, មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤២ ចំនួន ៤០លានរៀល, មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៥១ ចំនួន៤០លានរៀល, មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ ចំនួន៤០លានរៀល, ស្នងការ ស្នងការ ដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន៤០លានរៀល, មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ឧត្ដរមានជ័យ ចំនួន៤០លានរៀល, (សម្រាប់អង្គភាព)
-សម្រាប់នាយទាហាន នាយទាហាន រង នៃ អ.ហ ខេត្ត ឧត្ដរមានជ័យ ក្នុងម្នាក់ ចំនួន ១០ម៉ឺនរៀល , សម្រាប់អ តីតយុទ្ធជន និងគ្រួសារ ពលី-មរណៈ ក្នុងម្នាក់់ ៥០ម៉ឺនរៀល, មន្ទីរ សុខាភិបាល ខេត្ត ឧត្ដរមានជ័យ ចំនួន១៣២នាក់ ក្នុងម្នាក់់ ទទួលបាន ១០ម៉ឺនរៀលផងដែរ៕