(គេហទំព័រ ពន្លឺខ្មែរអមត:)ក្រុមហ៊ុនដានីដេង ធ្វើការដឹកជញ្ជូនសត្វជ្រូកឆ្លងដែនពីប្រទេសថៃចូលស្រុកខ្មែរលើសច្បាប់កំណត់ធ្វើឱ្យពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកខ្មែរមានការខាតបង់តើលោក សូត្រស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តមានជ័យបានគឹតយ៉ាងណា…?
ចេញផ្សាយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧
ខេត្តឧត្តមានជ័យ : ក្រុមហ៊ុនដានីដេងកំពុងធ្វើការសម្រុកដឹកជញ្ញូនសត្វជ្រូកឆ្លងដែនពីប្រទេសថៃចូលមកស្រុកខ្មែរជាច្រើនលើសច្បាប់កំណត់តាមច្បាប់ដឹកតាមច្រកទ្រាអន្តរជាតិអូរស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ។
នៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០ពលរដ្ឋបានលើកឡើងថាការចិញ្ចឹមសត្វជ្រូកសាច់ក្នុងស្រុករបស់ពួកគាត់មិនរួចដើមទេដោយមានការចំណាយច្រើនទៅលើចំណីអាហារនិងសំអាតអនាម័យជាពិសេសគឺលក់លើទីផ្សារបានតំលៃទាបដោយសារតែមាន ក្រុមហ៊ុនដានីដេង កំពុងនាំយកសត្វជ្រូកឆ្លងដែនពីប្រទេសថៃយ៉ាងកំហុកច្រើនលើសច្បាប់កំណត់យកមកចែកចាយតាមបណ្តា២៥រាជធានី/ខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។
ពលរដ្ឋសំណូមពរឯកឧត្តម វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាពិនិត្យច្បាប់ឡើងវិញរបស់ក្រុមហ៊ុនដានីដេងដែលធ្វើការដឹកសត្វជ្រូកពីប្រទេសថៃតាមច្រកទ្វាអូរស្មាច់ច្រើនលើសលប់រំលោភលើច្បាប់កំណត់បណ្តាលឱ្យពលរដ្ឋចិញ្ចឹមសត្វជ្រូកក្នុងស្រុកលក់បានតំលៃទាបមិនចំណេញដោយសារតែក្រុមហ៊ុនមួយនេះ។
ឈ្មោះ ចែធំ តំណាងក្រុមហ៊ុនដានីដេងមិនសំុការបំភ្លឺបានទេដោយខូលចូលមិនមានអ្នកទទួល ដោយឡែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យបានប្រាប់តាមទូរស័ព្ទអោយដឹងថា ក្រុមហ៊ុនដានីដេងមានច្បាប់ការនាំសត្វជ្រូកចូលស្រុកខ្មែរមិនកំណត់ទេ ។
តើច្បាប់អនុញ្ញាតិនាំសត្វជ្រូកពីប្រទេសក្រៅចូលមកក្នុងស្រុកខ្មែរអត់មានកំណត់មែនឬ បានជាក្រុមហ៊ុនដានីដេងធ្វើការដឹកជញ្ជូនដោយសេរីបែបនេះ៕ដោយស្ម័គ្រជាតិ