(គេហទំព័រពន្លឺខ្មែរអមត:)លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រ ទាប់យុវវ័យ (www.sy-news.info) សូមបដិសេធទាំងស្រុង ចំពោះជនអគតិ ដែលសរសេរអត្ថបទ ជេរប្រមាថដល់ប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ក៍ដូចជាលោកអភិបាលស្រុកអន្លង់វែង ដែលដាក់ឈ្មោះខ្ញុំបាទនៅខាងក្រោមអត្ថបទ

ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១
ការិយាល័យកណ្តាល ០៨៨២៤៧៦១៦៧/០១៧៧៧៨២៨៩

ខេត្តឧត្តមានជ័យ ÷ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រ ទាប់យុវវ័យ (www.sy-news.info) លេខទូស័ព្ទលេខ ០៧១ ៣៩៩៩ ៩៩៧ / ០១២ ៦៥៥ ៩៩៧ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះអត្ថបទសរសេរដាក់ឈ្មោះខ្ញុំបាទខាងក្រោម ដែលមានខ្លឹមសារ ជេរប្រមាថទៅដល់ប្រមុខរាជរដ្ឋាភិបាល និងជេរប្រមាថដល់តុលាការអនុវត្ដច្បាប់របស់សាលាដំបូងខេត្តឧត្ដរមានជ័យ និងលោកហោ ជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

ប្រភពដើមសំណេអត្ថបទមួយនេះ បានចេញពីលោក ឱម សារឿន កាសែតកោះសន្តិភាពប្រចាំខេត្តឧត្ដរមានជ័យ បានចែកចាយបន្តចូលទៅលោកឧត្ដមសេនីយ៍ទោ ទេស សំអាត មានតួនាទីជាអនុប្រធានការិយាល័យបញ្ជូនសារអគ្គបញ្ជាការ និងមានការបញ្ជូនបន្តគ្នារហូតដាក់ចូលទៅក្នុង WhatsApp របស់លោក ហោ ជិនវីរ:យុទ្ធ អភិបាលស្រុកអន្លង់វែង។ ហើយលោកអភិបាល ស្រុក ក៏បានសួរខ្ញុំថា តើអត្ថបទនេះ នួន ឯងជាអ្នកសរសេរ ឬក៏អ្នកណា? ពេលខ្ញុំមេីលអត្ថបទរួច ទើបខ្ញុំដឹងថា មានជនខិលខូចដែលជាក្រុមបក្សប្រឆាំង មានចេតនាបំផ្លាញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល រៀបចំអោយអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការមកលើរូបខ្ញុំ។

លោក ប៉ែន នួន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ដែលបញ្ជូនសំណេរអត្ថបទ របស់ជនអគតិ និងទុច្ចរិត មកខ្ញុំបាទ តាមប្រព័ន្ធ WhatsApp និងបានសួរនាំរកហេតុផល ដើម្បីស្វែងរកការពិត និងធ្វើអោយលោក បានដឹងខ្លួនទាន់ពេលវេលា ដើម្បីធ្វើការបកស្រាយបំភ្លឺ ដើម្បីជៀសវាងកុំអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មានការភ័ណ្ឌច្រឡំ។

ម្យ៉ាងវិញទៀត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ លោក ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រ ទាប់យុវវ័យ (www.sy-news.info) បានដាក់ពាក្យបណ្ដឹងគោរពជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងដាក់ពាក្យប្ដឹងគោរពជូន លោកអភិបាលស្រុកអន្លង់វែងផងដែរ។ ហេីយនៅថ្ងៃចន្ទខាងមុខនេះ លោក នឹងបន្តដាក់បណ្ដឹងគោរពជូន សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីសំណូមពរទៅដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ អោយបានលឿនបំផុត ដោយគ្មានការលើកលែង ពីព្រោះជនទុច្ចរិត្តដែលសរសេរជាសំណេរអត្ថបទ បានជេរប្រមាថដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាប័នតុលាការ និងលោកអភិបាលស្រុកអន្លង់វែង ដើម្បីអោយមានការយល់ច្រឡំ ចាត់វិធានការមកលើលោក ប៉ែន នួន ដែលមិនបានដឹងរឿង អ្វីសោះ ៕ ដោយ ៖ ប៉ែន នួន