(គេហទំព័រពន្លឺខ្មែរអមត:)ប្តីដាក់ពង្រាយខ្សែភ្លើងក្នុងផ្ទះ ដើម្បីផ្តាច់ជីវិតប្រពន្ធខ្លួនឯង ដោយសារភ្លើងប្រច័ណ្ឌ

ចេញផ្សាយថ្ងៃទី៤ខែមេសាឆ្នាំ២០២១
ការិយាល័យកណ្តាល០១៧៧៧៨២៨៩#០៨៨២៤៧៦១៦៧

ខេត្តបាត់ដំបង ៖ស្ត្រីវ័យ៣០ឆ្នាំម្នាក់បានដួលស្លាប់បោកទៅនឹងជញ្ជាំងស័ង្កសី យ៉ាងអាណោចអាធ័មក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើងដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះ ដើម្បីអោយឆក់យកជីវិតភរិយាដោយសារតែភ្លើងប្រច័ណ្ឌ ដោយបន្សល់នូវកូនស្រីកំព្រាចំនួន ២ នាក់ ។យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល
ថ្ងៃទី៣ខែមេសាឆ្នាំ ២០២១ត្រង់ចំណុចក្បែស្ពាននាគ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង របាយការណ៍បានបន្តថា បុរសជាប្តីដែលជាជនបង្កមាន
ឈ្មោះ ពេជ្រ ធារ៉េតអាយុ ៣១ឆ្នាំឯប្រពន្ធដែលស្លាប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំរស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង២មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរនៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តងប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំគឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល។ទីបំផុតនៅចំពោះសមត្ថកិច្ចគឺបុរសជាប្តីបានសារភាពថាខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តង។នៅល្ងាចថ្ងៃដដែលនេះដែរសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តីទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែហើយដើម្បីសាកសួរដោយឡែកសពប្រពន្ធកំពុងរង់ចាំអោយខាងផ្នែកជំនាញ កោសល្យវិច្ច័យខេត្តចុះទៅពិនិត្យទើបប្រគល់ទៅអោយសាច់ញាតិធ្វើបុណ្យជាក្រោយ ៕