(គេហទំព័រពន្លឺខ្មែរអមត:)នោះសមត្ថកិច្ចបើករថយន្តហ្វតរែនជឺគៀម៉ូតូជនរងគ្រោះដួលយកកាំភ្លើងAK47បាញ់ចំនួនបីគ្រាប់ត្រូវមួយគ្រាប់ចំត្រគៀកខាងស្តាំធ្លុះគល់ភ្លៅខាងស្តាំហូឈាមស្រោចពេញខ្លួនស្រែកថាបាញ់ច្រឡំបើករថយន្តគេចខ្លួនបាត់

ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
ការិយាល័យកណ្តាល​ ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តឧត្តមានជ័យ​ ÷ វេលាម៉ោង ០១ និង០៥នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីហឹង្សាមានស្ថានទម្ងន់ទោស បង្ករឡើងដោយជនមិនស្គាល់ឈ្មោះ ចំនួន០៦នាក់ បានយកអាវុធធុន AK47 បាញ់ទៅលើជនរងគ្រោះ ចំនួន០៣គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះចំនួន០១គ្រាប់ ចំត្រគៀកខាងស្តាំធ្លាយមកភ្លៅខាងស្តាំហូឈាមស្រោចពេញខ្លួន ។

តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ចិត បឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត ភូមិកោះបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានមករកស៊ឺទិញលក់ត្រី នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្កង់វែង បានអោយដឹងថា ក្រោយពីមកលេងផ្ទះមិត្តភ័ក្ត្រនៅទីរួមស្រុកអន្លង់វែងហើយបានជិះម៉ូតូម៉ាកwave ដើម្បីទៅផ្ទះ លុះដល់ចំណុចព្រំប្រទល់រវាង ភូមិអូរស្រម៉រ និងភូមិត្រពាំងតាវ ស្រាប់តែមានរថយន្តម៉ាកFORD ពាក់ស្លាកលេខ នប 1105 បានជិះកៀរបណ្តាលអោយម៉ូតូនិងជនរងគ្រោះធ្លាក់ពីលើផ្លូវ ហើយជនបង្ករបានយកអាវុធធុនAK47បាញ់ទៅលើជនរងគ្រោះចំនួន០៣គ្រាប់ បណ្តាលអោយចំត្រគៀកធ្លាយមកភ្លៅខាងស្តាំចំនួន០១គ្រាប់ ក្រោយពីបាញ់រួចមក ជនបង្ករបានឆ្លើយថា បាញ់ច្រឡំមនុស្សហើយ រួចហើយជនបង្ករបានបើករថយន្តគេចចេញពីកន្លែងកើតហេតុភ្លាមបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយស្ថានភាពជនរងគ្រោះមានរបួសធ្ងន់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងបានបញ្ជូនមកព្យាបាលទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ។

បើតាមការឆ្លើយបំភ្លឺរបស់លោកឧត្តសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមានជ័យបានប្រាប់តាមទូរស័ព្ទមកសារព័ត៌មានយើងឱ្យដឹងថា លោកទទួលស្គាល់ថាកងកំលាំងសមត្ថកិច្ចស្រុកអន្លង់វែងមានគ្នា៦នាក់បានបើករថយន្តFORDកៀរម៉ូតូជនរងគ្រោះដួលហើយបាញ់ចំនួន៣គ្រាប់ត្រូវ១គ្រាប់ចំត្រកៀកធ្លុះមកគល់ភ្លៅខាងស្តាំហើយលោកថាបានបាញ់ច្រឡំ​ ។

មតិមហាជនរងចាំមើលថាតើសមត្ថកិច្ចប៉ុនប៉ងបាញ់សម្លាប់ជនរងគ្រោះហើយឆ្លើយថាបាញ់ច្រឡំតើនាយឧត្តមសេនីយ៍សតិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគរបាលជាតុិតើចាត់វិធានការដាក់ទោសទៅលើជនបង្កដែរឬទេ?៕

អង្គភាពសារព័ត៌មានគេហទំព័រពន្លឺខ្មែរអមត:រងចាំការបកស្រាយរាល់ម៉ោងធ្វើការ