(គេហទំព័រពន្លឺខ្មែរអមត:)បង្រាបបានទៀតហើយលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាបសហកាណ៍មន្រ្តីរក្រោយឱវាទចុះឃាត់ចាប់រថយន្តម៉ាកហុីយិនដាយកាច់ចង្កេះមួយគ្រឿងលួចដឹកឈើប្រភេទលេខ១ខុសច្បាប់បំរុងលោកឆ័ត្រ

 

ចេញផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
គេហទំព័រពន្លឺខ្មែរអមត:ការិយាល័យកណ្តាល០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តសៀមរាប ÷ នៅថ្ងៃទី២៩/មេសា/ឆ្នាំ២០២១ ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់បានកំពុងឆ្លៀតឱកាសសម័យកូវិត១៩ធ្វើសកម្មភាពយករថយន្តខ្នាតយកកាច់ចង្កេះដឹកឈើប្រភេទលេខ១ចង់លោភឆ័ត្រពីសំណាញ់ច្បាប់តែសំណាងមិនដល់ជាប់អន្ទាក់ដ៏ដែល។

ម្សិលមិញលោក ម៉ុង ប៊ុនលីម ខណ្ឌរដ្ឋបាលព្រៃឈើនិងលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង លោកភោគវីរ:នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវនិងលោក សាំង វង្សសំរិតនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងនិងមន្រ្តីខណ្ឌរដ្ខបាលព្រៃឈើសៀមរាបសរុបចំនួន១១នាក់បានរួមសហកាណ៍គ្នាឃាត់ចាប់រថយន្តម៉ាកហ៊ីយិនដាយកាច់ចង្កេះមួយគ្រឿងដែលមានក្បាលព៌ណ (សរ)ចំហៀងព៌ណខៀវសង្ខាងក្បាលពាក់ស្លាកលេខភ្នំពេញ៣D៧៦៥៧ហើយរ៉ឺម៉កកន្ទុយព៌ណបៃតងពាក់ស្លាកលេខភ្នំពេញAA ០៥៣៨បានផ្ទុកឈើអារប្រភេទលេខ១(ឈ្លីក)ចំនួន១៣៣ដុំស្មើ
= ១៨ម៉ែត្រត្រីគុណ ០៥៥នៅក្នុងកុងតាន័រដែលមានទំហ៊ុំ ២,៣០m× ២,៣០m×៦.០០m
ព្រឹត្តិឡើងនៅក្នុងភូមិទ័ពសៀមឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាប។

ចំពោះវត្ថុតាងបទល្មើសរថយន្តនិងឈើបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែងនៅក្នុងភូមិកកោះឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាបចំណែកតៃកុងរថយន្តខ្នាតយកដឹកឈើបានរត់គេចខ្លួនបាត់ស្រមោលរងចាំម្ចាស់មកដោះស្រាយផាកពិន័យអត្តរកាលបើមិនមកទេបញ្ជូនសំណំរឿងទៅតុលាការតាមផ្លូវច្បាប់៕ដោយ:ពន្លឺខ្មែរអមតះ