ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២៣៩គ្រួសារ ចេញផ្សាយថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ រសៀលថ្ងៃទី១ ខែវិច្ឆុកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខស បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ២៣៩គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ២៣៩គ្រួសារ ដើម្បីជួយសម្រួលដល់បញ្ហាជីវភាពមួយរយៈពេលផងដែរ៕