បើកបរដោយគ្មានកាប្រុងប្រយ័ត្នបណ្តាលផាស់អាប់ប្រលះជាមួយកង់យ៉ាងពេញទំហឹងធ្វើឲ្យស្ត្រីម្នាក់និងតៃកុងផាស់អាប់ត្រូវរថយន្តសង្រោះបន្ទាន់ដឹកចូលពេទ្យបានសម្រេច…! (មានវីឌីអូ) ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷លោក សៀក ង៉ែត

រាជធានីភ្នំពេញ ÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីស្ត្រីម្នាក់ជិះកង់ឆ្លងផ្លូវនៅចំណុចលើកកំណាត់ផ្លូវជាតិលេខ 5 ជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាង pass app ឥណ្ឌាពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HW 3780
ចំណុចទីតាំងនេះស្ថិតក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់មកកាន់អ្នកសារព័ត៌មានយើងថា ហេតុការណ៍នោះមានស្ត្រីម្នាក់ជិះកង់ពណ៌សដែលឆ្លងនៅលើចំណុចចន្លោះនៃទ្រូងខណ្ឌចែកផ្លូវ មកចំណីផ្លូវមួយចំហៀងក៏បានមកប៉ះជាមួយ pass up ខាងលើដែលធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង រីឯបុរសជាអ្នកបើកបរ WhatsApp មានរបួសឈាមត្រង់មុខដាច់រលាត់ជើង រីឯស្ត្រីដែលជាអ្នកជិះកង់របួសធ្ងន់បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោរ ផ្លូវកប់ស្រូវ រុីឯទោចក្រយានយន្តនិងwhatAppត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកចាត់ការបន្ត។